វៀតណាមទទួលរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ ២០២២

Chia sẻ
(VOVWORLD) - ព្រឹត្តិការនេះទាក់ទាញការចូលរួមផ្ទាល់របស់ថ្នាក់ដឹកនាំ អ្នកជំនាញទេសចរណ៍លើវិស័យសាធារណៈ និងឯកជនចំណុះ មហាអនុតំបន់មេគង្គ ចាប់តាំងពីរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩។
វៀតណាមទទួលរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ ២០២២ - ảnh 1វេទិកាទេសចរណ៍មេគង្គឆ្នាំ ២០២២ ប្រព្រឹត្តិទៅនៅខេត្ត Quang Nam

អគ្គនាយកដ្ឋានទេសចរណ៍ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) នាថ្ងៃទី ១២ សីហា បានឲ្យដឹងថា៖ វៀតណាមនឹងទទួលរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ ២០២២ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែតុលា ដោយប្រធានបទ “ស្ថាបនា និងស្ដារផ្នែកទេសចរណ៍ឡើងវិញ យ៉ាងខ្លាំងក្លា”។ នេះនឹងក្លាយទៅជាព្រឹត្តិការណ៍ផ្ទាល់ដើមដំបូងនៃគោលដៅមកដល់ទាំង ៦ នៃមហាអនុតំបន់មេគង្គ (GMS) ចាប់តាំងពីឆ្នាំ ២០១៩ នៅខេត្ត Quang Nam។ ព្រឹត្តិការនេះទាក់ទាញការចូលរួមផ្ទាល់របស់ថ្នាក់ដឹកនាំ អ្នកជំនាញទេសចរណ៍លើវិស័យសាធារណៈ និងឯកជនចំណុះ មហាអនុតំបន់មេគង្គ ចាប់តាំងពីរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩។ វេទិកាទេសចរណ៍មេគង្គឆ្នាំ ២០២២ សំដៅស្ថាបនាផ្នែកទេសចរណ៍ឡើងវិញ ឆ្ពោះទៅការជំរុញសកម្មភាពជាក់ស្ដែង និងកសាងផ្នែកទេសចរណ៍នៅអនុតំបន់លើគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាព និងជោគជ័យ។ វេទិកានេះនឹងផ្តោតលើនិន្នការធំៗ ដែលជះឥទ្ធិពលដល់ការស្ដារផ្នែកទេសចរណ៍ឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ