វៀតណាមទទួលរៀបចំជាលើកដំបូងទិវាបរិច្ចាគឈាមអន្តរជាតិ |
(VOVworld) - នាព្រឹកថ្ងៃទី ១២ មិថុនា នៅទីក្រុងហាណូយ ពិធីឧទ្ទេសនាមអំពី ការលើកដម្កើងអ្នកបរិច្ចាគឈាមគំរូចំនួន ១០០ រូបក្នុងទូទាំងប្រទេសនិងការជួយ ជ្រោមជ្រែងទិវាបរិច្ចាគឈាមអន្តរជាតិថ្ងៃទី ១៤ មិថុនា។ នេះគឺជាលើកដំបូង ដែលវៀតណាមទទួលរៀបចំទិវាអ្នកបរិច្ចាគឈាមពិភពលោក។ សារដែលអង្គការសុខាភិបាលពិភពលោកបាននាំចេញក្នុងទិវាបវិច្ចាគឈាមអន្តរជាតិ ឆ្នាំ ២០១៧ គឺ «បរិច្ចាគឈាមជួយសង្គ្រោះមនុស្សសូមមេត្តា-បរិច្ចាគឈាមជាប្រចាំ» ដែលអំពាវនាវឲ្យសហគមន៍បរិច្ចាគឈាមជាប្រចាំថែមទៀតនិងត្រៀមខ្លួនជាស្រេចបរិច្ចាគឈាមក្នុងករណីចាំបាច់។ ចាប់ពីថ្ងៃទី ១១ ដល់ទី ១៤ មិថុនា វៀតណាមរៀបចំរាល់សកម្មភាពជួយជ្រោមជ្រែងទិវាបរិច្ចាគឈាមអន្តរជាតិដូចជា៖ ជិះកង់ សិក្ខាសាលាអន្តរជាតិស្តីអំពីការអភិវឌ្ឍន៍ប្រភពអ្នកបរិច្ចាគឈាមសុវត្ថិភាពនិងស្ថិរភាព៕