|
វៀតណាមទទួលរៀបចំការប្រឡង Olympic គីមីវិទ្យាអន្តរជាតិលើកទី៤៦ (vietnamplus.vn) |
Vovworld-ការប្រឡង់ Olympic គីមីវិទ្យាអន្តរជាតិលើកទី៤៦បានប្រារព្ធឡើងនាព្រឹកថ្ងៃទី២១កក្កដានៅទីក្រុងហាណូយ។ ចូលរួម Olympic គីមីវិទ្យាអន្តរជាតិ
លើកទី៤៦នៅវៀតណាមមានគណៈប្រតិភូចំនួន៧៧របស់ប្រទេសនិងដំបន់ដែន
ដី។ ថ្លែងមតិនៅពិធីប្រារព្ធ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាមលោក
Pham Vu Luan បានអះអាងថា វៀតណាមខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បី
ត្រៀមឲ្យការប្រឡងនេះទទួលបានជោគជ័យ។
“នេះជាកត្តិយសដ៏ធំធេងរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម បង្ហាញនូវជំនឿជាក់
របស់សហគមន៍គីមីវិទ្យានិងមិត្តភក្តិអន្តរជាតិចំពោះប្រទេសយើងខ្ញុំ។ ខ្ញុំជឿជាក់ថា បណ្ដាបេក្ខជនរបស់យើងនឹងមានលក្ខណៈល្អបំផុតនិងសមភាពដើម្បីប្រកួតប្រជែង
ក្នុងការប្រឡងកំពូល នាំមកនូវភាពភ្លឺស្វាងមកឲ្យស្រុកកំណើតខ្លួន រួមចំណែកក្នុង
ការអភិវឌ្ឍន៍ដោយឥតឈប់ឈររបស់ផ្នែកគីមីវិទ្យាលើពិភពលោក៕”