វៀតណាមទទួលរៀបចំកិច្ចប្រជុំលើកទី ៨ នៃក្រុមការងារអាស៊ាន ៨ ស្តីពីសារធាតុគីមី និងកាកសំណល់

Chia sẻ

(VOVWORLD) - កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយក្រសួងធនធានធម្មជាតិ និងបរិស្ថាន (ចំណុចបង្គោលនៃសមាគមមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីបរិស្ថានវៀតណាម - ASOEN Vietnam) ដោយសហការជាមួយលេខាធិការដ្ឋានអាស៊ាន។

វៀតណាមទទួលរៀបចំកិច្ចប្រជុំលើកទី ៨ នៃក្រុមការងារអាស៊ាន ៨ ស្តីពីសារធាតុគីមី និងកាកសំណល់ - ảnh 1កិច្ចប្រជុំលើកទី៨ នៃក្រុមការងារអាស៊ានស្តីពីសារធាតុគីមី និងកាកសំណល់ (ហៅកាត់ថា AWGCW-8) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកក្កដា នៅទីក្រុងហាណូយ (រូបថត៖ TTXVN)

កិច្ចប្រជុំលើកទី៨ នៃក្រុមការងារសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្តីពីសារធាតុគីមី និងកាកសំណល់ (AWGCW-៨) ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥-៧ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយក្រសួងធនធានធម្មជាតិ និងបរិស្ថាន (ចំណុចបង្គោលនៃសមាគមមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីបរិស្ថានវៀតណាម - ASOEN Vietnam) ដោយសហការជាមួយលេខាធិការដ្ឋានអាស៊ាន។

សមាជិកចូលរួមកិច្ចប្រជុំនឹងពិភាក្សាលើប្រធានបទចំនួន ៤រួមមាន៖ បង្កើនសមត្ថភាព និងការផ្លាស់ប្តូរព័ត៌មានស្តីពីបច្ចេកវិទ្យា ការអនុវត្តល្អបំផុត; អនុវត្តខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមអាស៊ានស្តីពីសារធាតុគីមី និងកាកសំណល់; ស្តារតំបន់ដែលត្រូវបំពុលដោយសារធាតុគីមី និងកាកសំណល់គ្រោះថ្នាក់; ធ្វើបច្ចុប្បន្នភាពលទ្ធផលដែលទាក់ទងនឹងអនុសញ្ញា Stockholm ស្តីពីការបំពុលសរីរាង្គជាប់លាប់ (POPs) នៅសន្និសីទនៃភាគីចូលរួមអនុសញ្ញា Basel, Rotterdam និង Stockholm ឆ្នាំ ២០២២ និង ២០២៣។

លទ្ធផលនៃកិច្ចប្រជុំនឹងរួមចំណែកក្នុងការកសាងតំបន់អាស៊ានកាន់តែបៃតងនិងនិរន្តរភាពជាង៕

ប្រតិកម្មទៅវិញ