|
វៀតណាមទទួលបានសមិទ្ធិជាច្រើនស្តីពីការលើកកំពស់សិទ្ធិសម្រាប់ស្ត្រី |
(VOVworld)-ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី៦០ នៃគណៈកម្មាធិការទទួលបន្ទុក តួនាទីរបស់ស្ត្រីអ.ស.ប(CSW) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៤មិនា
នាថ្ងៃទី១៥មិនា រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក
ស្រី Pham Thi Hai Chuyen បានមានបទថ្លែងមតិផ្ទាល់នៅសន្និសីទនេះ ដោយលើក
ច្បាស់នូវសមិទ្ធិដែលវៀតណាមទទួលបានអំពីការលើកកំពស់សិទ្ធិ អំណាចសម្រាប់
ស្ត្រី។លោកស្រី Pham Thi Hai Huyen បានឲ្យដឹងថា រដ្ឋវៀត ណាមបន្តជម្រុញការងារ
សមភាពភេទនិងធានាសិទ្ធិមនុស្សសម្រាប់ស្ត្រីនិងកុមារី ។ ដើម្បីរក្សាបានជោគជ័យ
និងការខំប្រឹងប្រែងក្នុងការងារសមភាពភេទនោះ បទ ពិសោធន៍របស់វៀតណាមគឺ
ត្រូវក្តាប់ជាប់នូវតម្រូវការនិងបំណងប្រាថ្នារបស់ស្ត្រី ក្នុងការអភិវឌ្ឍន៍ កសាងនិង
អនុវត្តដំណោះស្រាយជម្រុញការប្រគល់សិទ្ធិ សម្រាប់ស្ត្រីលើគ្រប់វិស័យ។រួមជាមួយ
គ្នានោះ វៀតណាមក៏បានសន្យាបង្កើនការ ងារកសាងនិងប្រតិបត្តិច្បាប់គោលនយោ
បាយស្តីពីសមភាពភេទ ព្រមទាំងអភិ វឌ្ឍន៍សេដ្ឋកិច្ចឲ្យផ្សាភ្ជាប់ជាមួយការងារធានា
សិទ្ធិរបស់ស្រ្តីនិងកុមារី។វៀត ណាមសង្ឃឹមថា នឹងមានឱកាសចូលរូមរាល់សម័យ
ប្រជុំនៃកិច្ចប្រជុំឆ្នាំនេះ ដើម្បី រួមជាមួយប្រទេសជាសមាជិកដទៃកំណត់ដំណោះ
ស្រាយនិងអាទិភាពសម ស្របអំពីការប្រគល់សិទ្ធិសម្រាប់ស្ត្រីក្នុងបរិបទប្រទេសនា
នាចាប់ផ្តើមអនុវត្តការសន្យាអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព៕