ប្រធានរដ្ឋ លោក Tran Dai Quang ទទួលជួបសន្ទនាជាមួយព្រះមហាក្រត្រី ហូឡង់ Maxima |
(VOVworld) - នារសៀលថ្ងៃទី ៣១ ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយព្រះមហាក្រត្រី ហូឡង់ Maxima និងជាបេសកជនពិសេសរបស់អគ្គលេខាធិការ អ.ស.ប. ទទួល បន្ទុកហិរញ្ញវត្ថុលើគ្រប់ជ្រោងជ្រោយសំរាប់ការអភិវឌ្ឍន៍ដែលកំពុងបំពេញទស្សន កិច្ចនៅវៀតណាម។ ក្នុងជំនួបសន្ទនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានឲ្យដឹងថា៖ អាស្រ័យដល់ការអនុវត្តគោលនយោបាយនិងសកម្មភាព ទាក់ទិនដល់ហិរញ្ញវត្ថុលើគ្រប់វិស័យ វៀតណាមទទួលបានស្នាដៃក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងនោះ ស្នាដៃស្តីអំពីការកាត់បន្ថយភាពក្រីក្ររបស់វៀតណាមត្រូវបានទទួលស្គាល់។ ប្រធានរដ្ឋវៀតណាមស្នើឲ្យ ព្រះមហាក្រត្រីហ៊ូឡង់នឹងជួយវៀតណាមបំផុសប្រភពហិរញ្ញវត្ថុនិងបច្ចេកទេស ពី អ.ស.ប.និងអង្គការអន្តរជាតិផ្សេងៗទៀតដើម្បីជួយវៀតណាមកសាងនិងចេញ ផ្សាយយុទ្ធសាស្ត្រហិរវត្ថុក៏ដូចជាចែករំលែកបទពិសោធន៍កលវិស័យនេះ។ រីឯ ខ្លួនវិញ ព្រះមហាក្រត្រី Maxima បានជូនដំណឹងថា៖ គោលដៅដំណើរទស្សនកិច្ច នៅវៀតណាមរបស់លោកស្រីគឺសំដៅស្វែងរកព័ត៌មានអំពីការជំរុញហិរញ្ញវត្ថុ លើគ្រប់ជ្រុងជ្រោយ៕