ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ phunuvietnam.vn) |
ថ្លែងនៅក្នុងសិក្ខាសាលាដើម្បីប្រកាសរបាយការណ៍ត្រួតពិនិត្យឯករាជ្យរយៈពេល ១០ ឆ្នាំនៃការអនុវត្តច្បាប់ស្តីពីសមភាពយេនឌ័រ ដោយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច រួមសហការជាមួយមូលនិធិចំនួនប្រជាជននៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសវៀតណាមរៀបចំឡើងនាថ្ងៃទី ២៤ ខែកញ្ញា នៅទីក្រុងហាណូយ លោកស្រី Naomi Kitahara ប្រធានតំណាងមូលនិធិចំនួនប្រជាជននៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានចែករំលែកថា៖ “ក្នុងរយៈពេល ១០ ឆ្នាំនៃការអនុវត្តច្បាប់ស្តីពីសមភាពយេនឌ័រ វៀតណាមបានក្លាយជាប្រទេសមួយក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ដែលទទួលបានវឌ្ឍនភាពជាច្រើន ពាក់ព័ន្ធទៅនឹងសមភាពយេនឌ័រ។ យើងខ្ញុំបានឃើញនូវសមិទ្ធិផលគួរឱ្យកត់សម្គាល់ ក្នុងការលើកកម្ពស់សិទ្ធិនិងភាពជាអ្នកដឹកនាំរបស់ស្ត្រី ជាពិសេសនៅក្នុងវិស័យសុខាភិបាល វិស័យអប់រំ និងតាមរយៈការពង្រឹងក្របខ័ណ្ឌច្បាប់និងស្ថាប័ននៅវៀតណាម។ សមភាពយេនឌ័រមិនត្រឹមតែជាសិទ្ធិមូលដ្ឋានរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឹះចាំបាច់សម្រាប់សង្គមប្រកបដោយសន្តិភាពនិងវិបុលភាពទៀតផង។ ប្រសិនបើ មិនដោះស្រាយបានល្អនូវសមភាពយេនឌ័រនោះទេ ប្រទេសវៀតណាមនឹងគ្មានផ្លូវណាសម្រាប់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០ ឡើយ”។
នៅក្នុងសិក្ខាសាលា ថ្នាក់ដឹកនាំនៃក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច និងមូលនិធិចំនួនប្រជាជននៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាពីក្រសួង មន្ទីរ អង្គការរដ្ឋាភិបាល អង្គការសង្គមនានា វិស័យឯកជននិងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិក្នុងការជំរុញវឌ្ឍនភាពឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនៅ ឆ្នាំ ២០៣០ ដើម្បី “គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល”៕