(VOVworld)-ដោយឡែកក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦នេះ មានភ្ញៀវអន្តរជាតិ
ចំនួន ៤លាន៧សែននាក់បានមកដល់វៀតណាម កើន២១,៣%បើប្រៀបនឹងរយៈ
ពេលដូចគ្នា នាឆ្នាំទៅមិញ។រួមជាមួយគ្នានោះ ផ្នែកទេសចរណ៍វៀតណាមក៏បាន
ទទួលភ្ញៀវជាតិ ចំនួន៣២លាននាក់ដែរ។ ចំណូលសរុបពីភ្ញៀវទេសចរគឺទទួល
បានជាង២០០លានលានដុង។ត្រឹមតែក្នុងខែមិថុនានេះ ភ្ញៀវទេសចរជាតិជាង៧
សែននាក់បានមកទស្សនា វៀតណាម ពោលគឺកើន៣០%បើប្រៀបនឹងរយៈពេល
ដូចគ្នានាឆ្នាំ២០១៥។ លទ្ធផល នេះជាបុព្វបទសម្រាប់បំពេញគោលដៅរបស់ផ្នែក
ទេសចរណ៍ក្នុងឆ្នាំ២០១៦នេះគឺ ទទួលបានភ្ញៀវទេសចរចំនួន៨លាន៥សែន នាក់
និងភ្ញៀវជាតិ៦០លាននាក់ នាំមកចំណូលសរុបពីភ្ញៀវទេសចរគឺ៣៧០លានលាន
ដុង៕