វៀតណាមទទួលបានការរីកចំរើនលោតផ្លោះក្នុងការអនុវត្តសិទ្ធិកុមារ

Chia sẻ
(VOVworld) - ថ្លែងមតិនៅទីនេះ លោក Youssouf Abdel
Jelil ដំណាង UNICEF ប្រចាំនៅវៀតណាម បានសង្កត់
ធ្ងន់ថា វៀតណាមជាប្រទេសដំបូងនៅទ្វីបអាស៊ី និង
ប្រទេសទី២លើពិភពលោកដែលបានអនុម័តលើអនុ
សញ្ញាអន្តរជាតិស្ដីពីសិទ្ធិកុមារនាឆ្នាំ ១៩៩០។

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២៥នៃទិវាបង្កើតអនុសញ្ញា
អន្តរជាតិស្ដីពីសិទ្ធិកុមារ នាថ្ងៃទី៤ ធ្នូ នៅរដ្ឋធានីហាណូយរបស់វៀតណាម មូលនិធិ
កុមារអង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាម បានប្រកាសរបាយ
ការណ៍ស្ដីពីស្ថានភាពរបស់កុមារលើពិភពលោកឆ្នាំ២០១៤ដោយប្រធានបទ “រូប
ភាពថ្មីអំពីអនាគត៖ការផ្លាស់ប្ដូរថ្មីច្នៃប្រឌិតសំរាប់កុមារគ្រប់រូប”។ថ្លែងមតិនៅទីនេះ
លោក Youssouf Abdel Jelil ដំណាង UNICEF ប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសដំបូងនៅទ្វីបអាស៊ី និងប្រទេសទី២លើពិភពលោកដែលបាន
អនុម័តលើអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិកុមារនាឆ្នាំ១៩៩០។តាំងពីនោះមក វៀត
ណាមទទួលបានការរីកចំរើនលោតផ្លោះក្នុងការអនុវត្តសិទ្ធិកុមារ។អត្រាស្លាប់របស់
កុមារក្រោមអាយុ៥ឆ្នាំបានថយចុះ៧៥% និងកុមារភាគច្រើនសុទ្ធតែបានរៀនបឋម
សិក្សា។

វៀតណាមទទួលបានការរីកចំរើនលោតផ្លោះក្នុងការអនុវត្តសិទ្ធិកុមារ - ảnh 1
កុមារភាគច្រើនសុទ្ធតែបានរៀនបឋមសិក្សា (រូបថត៖baotintuc.vn)


រីឯខ្លួនវិញ អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមលោក
Doan Mau Diep បានសង្កត់ធ្ងន់ថា របាយការណ៍ស្ដីពីស្ថានភាពរបស់កុមារលើពិភព
លោកឆ្នាំ២០១៤ មានអត្ថន័យដើម្បីវៀតណាមដឹងពីលំដាប់ថ្នាក់លទ្ធផលនៃការ
អនុវត្តសិទ្ធិកុមាររបស់ខ្លួនបើប្រៀបធៀបនឹងប្រទេសដទៃ។ក្រសួងការងារ​ យុទ្ធជន
ពិការ និងសង្គមកិច្ច នឹងបន្តសហការជាមួយក្រសួង ស្ថាប័ននានាសំដៅសុក្រិត
ប្រព័ន្ធច្បាប់ គោលនយោបាយស្ដីពីកិច្ចការពារ ថែទាំកុមារ និងកែលំអរសេវាកម្ម
សង្គមសារវន្ត ជាពិសេសគឺសេវាកម្មការពារកុមាផងដែរ៕

ប្រតិកម្មទៅវិញ