វៀតណាមទាក់ទាញបានដើមទុន FDI ជាង ២៥ ពាន់លានដុល្លារអាមេរិកក្នុងរយៈ ពេល ១១ ខែនៃឆ្នាំ ២០២២

Chia sẻ

(VOVWORLD) - វិនិយោគិនបរទេសបានបណ្ដាក់ទុនក្នុងវិស័យសេដ្ឋកិច្ចជាតិចំនួន១៩/២១។ ក្នុងនោះ ឧស្សាហកម្មកែច្នៃ ផលិតកម្ម នាំមុខគេ ដោយទាក់ទាញបានដើមទុនវិនិយោគសរុប ជាង ១៤,៩៦ ពាន់លានដុល្លារអាមេរិក។ អាជីវកម្មអចលនទ្រព្យជាប់ចំណាត់ថ្នាក់ទី២; បន្ទាប់មកគឺឧស្សាហកម្មផលិត និងចែកចាយអគ្គិសនី; សកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា...

នាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការនិងវិនិយោគវៀតណាម) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ដើមទុនវិនិយោគបរទេសសរុបដែលបានចុះបញ្ជីថ្មី កែ សម្រួល និងរួមចំណែកដើមទុនទិញភាគហ៊ុននៅវៀតណាម សម្រេចបានជាង ២៥,១ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៩៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។
វិនិយោគិនបរទេសបានបណ្ដាក់ទុនក្នុងវិស័យសេដ្ឋកិច្ចជាតិចំនួន១៩/២១។ ក្នុងនោះ ឧស្សាហកម្មកែច្នៃ ផលិតកម្ម នាំមុខគេ ដោយទាក់ទាញបានដើមទុនវិនិយោគសរុប ជាង ១៤,៩៦ ពាន់លានដុល្លារអាមេរិក។ អាជីវកម្មអចលនទ្រព្យជាប់ចំណាត់ថ្នាក់ទី២; បន្ទាប់មកគឺឧស្សាហកម្មផលិត និងចែក
ចាយអគ្គិសនី; សកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា...
ទាក់ទងនឹងដៃគូវិនិយោគ មានប្រទេសនិងដែនដីចំនួន ១០៧ បានវិនិយោគនៅវៀតណាមក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២២។ក្នុងនោះ សិង្ហបុរីនាំមុខគេជាមួយនឹងទុន វិនិយោគសរុបជិត ៥,៧៨ ពាន់លានដុល្លារអាមេរិក; ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ ទីពីរ; ប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ទីបី; បន្ទាប់មកទៀតគឺ ចិន ហុងកុង (ចិន) និងដាណឺម៉ាក៕

ប្រតិកម្មទៅវិញ