លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ជូនការដូរដល់លោកយាយ Merle Ratner (រូបថត៖ VNA) |
លោកឯកអគ្គរដ្ឋទូតបានអះអាងថាលោកតា និងលោកយាយបានរួមចំណែកក្នុងការបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជនជាមួយប្រជាជននៃប្រទេសទាំងពីរក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងមកនេះ។ លោកឯកអគ្គរដ្ឋទូតមានគោលបំណងថា នាពេលខាងមុខ លោកតាម និងលោកយាយនឹងបន្តជំរុញសកម្មភាពជួបប្រាស្រ័យតភ្ជាប់វៀតណាមជាមួយតំណាងចលនាឆ្វេងនិយមនៅអាមេរិក ជាពិសេសយុវជន ជនជាតិស្បែកខ្មៅ និងដើមកំណើតវៀតណាម សំដៅបង្កើនការយល់ដឹងរវាងប្រជាជនជាមួយប្រជាជននៃប្រទេសទាំងពីរ និងផ្លាស់ប្ដូរលទ្ធផលនៃការសិក្សាស្រាវជ្រាវជាក់ស្តែងអំពីលទ្ធិម៉ាក្ស និងសង្គមនិយម។
លោកយាយ Merle Ratner គឺជាសកម្មជនចលនាឆ្វេងនិយមជួរមុខនៅសហរដ្ឋអាមេរិក ដោយបានចូលរួមក្នុងចលនាប្រឆាំងសង្គ្រាមរបស់អាមេរិកនៅវៀតណាមតាំងពីអាយុ ១៣ ឆ្នាំ។ លោកយាយគឺជាសហស្ថាបនិក និងជាអ្នកសម្របសម្រួលអង្គការចលនាជួយសង្គ្រោះ និងទំនួលខុសត្រូវចំពោះជនរងគ្រោះដោយសារជាតិគីមីពលពណ៌លឿងទុំវៀតណាម (VAORRC) ។ លោកតា Ngo Thanh Nhan ប្តីរបស់លោកយាយ Merle Ratner ជាបណ្ឌិតផ្នែកភាសានៅសាកលវិទ្យាល័យញូវយ៉ក។ លោកតាបានរួមចំណែកក្នុងការសរសេរកូដ និងធ្វើស្តង់ដារអក្សរជាតិ អក្សរ Nom និងអក្សរចាមនៅលើកុំព្យូទ័រ ហើយក៏ជាអនុប្រធានសមាគមអ្នកអភិរក្សបេតិកភណ្ឌអក្សរ Nom នៅសហរដ្ឋអាមេរិក។ លោកបានចូលរួម ចលនាប្រឆាំងសង្រ្គាមរបស់អាមេរិកនៅវៀតណាមក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ហើយជាសហអ្នកសម្របសម្រួលរបស់អង្គការ VAORRC ផងដែរ៕