អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang |
នាថ្ងៃទី២២សីហា ក្នុងការឆ្លើយសំណួររបស់អ្នកយកព័ត៌មាន ស្នើឲ្យដឹងអំពីប្រតិ កម្មរបស់វៀតណាម ចំពោះការវាយប្រហារដោយកាំបិតនៅទីក្រុង Turku ប្រទេស ហ្វាំងឡង់ បណ្តាលឲ្យជនស៊ីវិលមួយចំនួនត្រូវស្លាប់និងរងរបួសនោះ អ្នកនាំពាក្យក្រ សួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា “វៀត ណាមមានការព្រួយបារម្ភនិងថ្កោលទោសយ៉ាងខ្លាំងចំពោះរាល់ការវាយប្រហារដែល កើតមានឡើងផ្ទួនៗគ្នានៅទ្វីបអឺរ៉ុប ជាពិសេសនៅពេលថ្មីៗនេះជាការវាយប្រហារ ដោយកាំបិតតម្រង់ទៅលើជនស៊ីវិលនៅទីក្រុង Turku ប្រទេសហ្វាំងឡង់នាថ្ងៃទី១៨ សីហា បណ្តាលឲ្យមនុស្សមួយចំនួនត្រូវស្លាប់និងរងរបួស។ យើងខ្ញុំសូមផ្ញើរសេចក្តី រំលែកទុកជូនដល់រដ្ឋាភិបាល ប្រជាជនហ្វាំងឡង់និងក្រុមគ្រួសារសាច់ញតិត្តជនរង គ្រោះ ព្រមទាំងជឿជាក់ថា ភេរវករនឹងត្រូវផ្តន្ទាទោសតាមច្បាប់”។
លោកស្រី Le Thi Thu Hang ក៏ឲ្យដឹងថា តាមរបាយការណ៍របស់ស្ថានទូតវៀត ណាមប្រចាំនៅហ្វាំងឡង់ គឺគ្មានពលរដ្ឋវៀតណាមណាមួយឡើយជាជនរងគ្រោះ នៃការវាយប្រហារនេះ៕