វៀតណាមត្រូវបានវាយតម្លៃជា "តារាកំពុងរះ" ដើម្បីក្លាយជាទីផ្សារកំពុងរីកចម្រើន ​

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២១ ខែមិថុនា គេហទំព័រ portfolio-adviser.com (អង់គ្លេស) បានចេញផ្សាយអត្ថបទមួយដែលបញ្ជាក់ថា វៀតណាមជាជាខឿនសេដ្ឋកិច្ចមួយដែលមានការរីកលូតលាស់លឿនបំផុតនៅទ្វីបអាស៊ី ដែលអាចត្រូវបានដំឡើងថ្នាក់ពីទីផ្សារព្រំដែន(Frontier Market)។
វៀតណាមត្រូវបានវាយតម្លៃជា "តារាកំពុងរះ" ដើម្បីក្លាយជាទីផ្សារកំពុងរីកចម្រើន ​ - ảnh 1ការផលិតគ្រឿងបន្លាស់នៅរោងចក្រ Hyundai Thanh Cong ទីក្រុង Ninh Binh។ រូបថត៖ vnanet

យោងតាមអត្ថបទនេះ វៀតណាមបានកត់ត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ខ្ពស់ អស់រយៈពេលជាច្រើនឆ្នាំ ដោយសារស្ថិរភាពនយោបាយនិងការតម្រង់ទិសអភិវឌ្ឍន៍ទីផ្សារដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល។ ក្នុងទសវត្សរ៍កន្លងទៅ វៀតណាមទទួលបានជោគជ័យក្នុងការកាត់បន្ថយអត្រាភាពក្រីក្រពីកម្រិត ១៧% មកត្រឹមជាង ៥% ប៉ុណ្នោះ។ កម្លាំងចលករសម្រាប់កំណើនដ៏លេចធ្លោបំផុតនៅវៀតណាម គឺការកើនឡើងយ៉ាងខ្លាំងនៃទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃការនាំចេញ។ លើសពីនេះ វៀតណាមបន្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗជាង ១០ ក្នុងអំឡុងពេលបិទខ្ទប់ដោយជំងឺរាតត្បាត COVID-១៩។

អត្ថបទនេះបានចាត់ទុកថា វៀតណាមនឹងត្រូវបានដំឡើងថ្នាក់ពីទីផ្សារព្រំដែន(Frontier Market)នាបច្ចុប្បន្ន ក្លាតទៅជាទីផ្សារដែលកំពុងរីកចម្រើន( Emerging Market)។ ទីផ្សារភាគហ៊ុនរបស់វៀតណាមបច្ចុប្បន្ន បានបំពេញតាមតម្រូវការសម្រាប់ទំហុំ និងការទូទាត់ ដោយមានអត្រាចូលរួមរបស់អ្នកលក់រាយកើនឡើង៤ដង ក្នុងរយៈពេល២ឥ៣ឆ្នាំកន្លងទៅ ដោយមានការទូទាត់តាមឌីជីថល៕

ប្រតិកម្មទៅវិញ