វៀតណាមត្រូវតែមានសកម្មភាពសម្រេចបំណងប្រាថ្នាដើម្បីភាពសម្បូររុងរឿង

Chia sẻ
(VOVWORLD) - ដើរទន្ទឹមនឹងនិន្នាការអភិវឌ្ឍន៍នៃសេដ្ឋ កិច្ចពិភពលោក វៀតណាមបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ក្នុងទិសដៅនៃការច្នៃប្រឌិតថ្មី និងចាប់អនុ វត្តនូវសមិទ្ធិផលនៃបដិវត្តឧស្សាហកម្មលើកទី ៤ ក្នុងបណ្តាវិស័យសេដ្ឋកិច្ច-សង្គមនិង គ្រប់គ្រងរដ្ឋ។ 
វៀតណាមត្រូវតែមានសកម្មភាពសម្រេចបំណងប្រាថ្នាដើម្បីភាពសម្បូររុងរឿង - ảnh 1ទិដ្ឋភាពនៃវេទិកា 

ថ្វីត្បិតតែរដ្ឋាភិបាល ក្រសួង ស្ថាប័ននានាបានខិតខំប្រឹងប្រែងនិងប្តេជ្ញាចិត្តខ្ពស់ក្នុងការច្នៃប្រឌិតក៏ដោយ ប៉ុន្តែ វៀតណាមនៅតែប្រឈមនឹងការលំបាករួមទាំងការសាកល្បងជាច្រើន។ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung បានសង្កត់ធ្ងន់នៅក្នុងវេទិកាកំណែទម្រង់និងអភិវឌ្ឍន៍វៀតណាមឆ្នាំ ២០១៩ កាលពីថ្ងៃទី ១៩ ខែកញ្ញាយ៉ាងដូច្នេះថា៖ “ពិភពលោកដែលយើងកំពុងរស់នៅ កំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ជាមួយនឹងបម្រែបម្រួលដែលកើតឡើងដ៏ ស្មុគស្មាញ ហើយកម្រិតនៃការប្រកួតប្រជែងសេដ្ឋកិច្ចនិងពាណិជ្ជកម្មកំពុងកើនឡើង។ បដិវត្តឧស្សា ហកម្ម ៤.០ ជាមួយនឹងការលេចចេញនូវបច្ចេកវិទ្យាដែលមិនធ្លាប់មានពីមុនមក កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបនៃការធ្វើអាជីវកម្មនិងគ្រប់គ្រងខឿនសេដ្ឋកិច្ចនិងសហគ្រាស។ ទំរង់សេដ្ឋកិច្ចចែករំលែកកាន់តែពេញនិយម។ បរិបទនេះនាំមកទាំងឱកាសនិងបញ្ហាប្រឈមសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាវៀតណាម ដែលទាមទារឱ្យប្រទេសនានា ចាប់យកឱកាសយ៉ាងឆាប់រហ័សនិងជំនះរាល់ឧបសគ្គ បើមិនដូច្នេះទេ មិនអាចដើរតាមនិន្នាការអភិវឌ្ឍន៍នៃសម័យកាលឡើយ។ នៅក្នុងបរិបទនេះ មិនត្រឹមតែនិយាយដល់ការសម្រេចបាននូវសេចក្តីប្រាថ្នាដើម្បីភាពរុង រឿងនៅឡើយ ពោលគឺគ្រាន់តែយកឈ្នះ “អន្ទាក់ចំណូលមធ្យម” ក៏ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ទៅហើយ ក្នុងនោះមានវៀតណាមតែម្តង។

អញ្ជើញថ្លែងក្នុងពិធី នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក៏បានចង្អុលបង្ហាញថា គ្មានវិធីណាផ្សេងទៀតទេ ទាល់តែវៀតណាមត្រូវតែធ្វើសកម្មភាព ដោយលើកកម្ពស់ធនធានមនុស្សប្រកបដោយថាមពល មានការច្នៃប្រឌិត  ជម្រុញការប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មី ដើម្បីបង្កើនសមត្ថិភាព សម្រាប់ទាក់ទាញ សហគ្រាសវៀតណាម ចូលរួមក្នុងខ្សែសង្វាក់តម្លៃពិភពលោកកាន់តែច្រើន និងទទួល បានការផ្ទេរបច្ចេកវិទ្យាថ្មី ដើម្បីរឹងមាំបោះជំហានទៅមុខ៕

ប្រតិកម្មទៅវិញ