រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung ចែករំលែកអំពីការកំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៨ (រូបថតៈ Nguyễn Dân/TTXVN) |
នេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung ក្នុងការផ្លាស់ប្តូរមតិជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ ងារសារព័ត៌មានវៀតណាម ស្តីពីយថាទស្សន៍សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៨។ យោង តាមរដ្ឋមន្ត្រី ឆ្នាំ២០១៨នេះ ស្ថានភាពអន្តរជាតិនឹងមានបម្រែបម្រួលយ៉ាងស្មុគស្មាញ ដែលនឹងជះឥទ្ធិពលទៅលើខឿនសេដ្ឋកិច្ចវៀតណាមមិនតិចឡើយ។ ប៉ុន្តែ ទន្ទឹមនឹង ការសាកល្បងនោះ គឺឱកាសងាយស្រួលបំផុត ជាសន្ទុះនៃខឿនសេដ្ឋកិច្ចនៃឆ្នាំ២០១៧ នឹងបន្តទៅឆ្នាំ២០១៨និងបណ្តឆ្នាំបន្តបន្ទាប់។
រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung បានចាត់ទុកថា ដើម្បីអនុវត្តន៍បានល្អ នូវភារកិច្ចនិងដំណោះស្រាយដែលរដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រី ដាក់ចេញគឺត្រូវផ្តោតសំខាន់លើដំណោះស្រាយសំខាន់ៗមួយចំនួន។ នោះគឺត្រូវក្តាប់ ជាប់ឱកាសនិងបង្កើតនូវឱកាសថ្មី ជាពិសេស ឆ្លៀតយកឱកាសពីបដិវឌ្ឍន៍ឧស្សាហ កម្ម៤.០។ ក្រៅពីនោះ ត្រូវបន្តការកែទម្រង់បែបបទរដ្ឋបាលនិងកែលំអបរិយាកាសធ្វើ អាជីវកម្មនៅវៀតណាមផងដែរ៕