ទិដ្ឋភាពជន់លិចទឹកនៅ Attapeu ដោយសារការបាក់ទំនប់វារីអគ្គិសនី |
ទន្ទឹមជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh ក៏បានអញ្ជើញផ្ញើរសារសាកសួរសុខទុក្ខចូលរួមរំលែក ទុក្ខជូនដល់រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith។
ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីឡាវ លោក Thongloun Sisoulith ដោយបានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមត្រៀមខ្លួនជាស្រេច សម្រាប់ជួយឧបត្ថម្ភប្រជាជនឡាវជាភាតរៈ ជម្នះលើផលវិបាកដែលកើតមានឡើង ដោយឧប្បត្តិហេតុបាក់ទំនប់វារីអគ្គិសនី។
ក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនឹងការបាក់ទំនប់វារីអគ្គិសនីនៅឡាវ៖ ក្រុមហ៊ុន Hoang Anh Gia Lai កំពុងខ្នះខ្នែងជម្លៀសកម្មករ២៦នាក់ចេញពីតំបន់រងគ្រោះ។
សូមគូសបញ្ជាក់ថា៖ នៅវេលាម៉ោង៨យប់ថ្ងៃទី២៣ខែកក្កដា តាមម៉ោងវៀតណាម វារីអគ្គិសនី Sepien Senamnoi នៅឡាវ ត្រូវបាក់ បណ្តាលឲ្យភូមិចំនួន១០ត្រូវជន់ លិចដោយទឹក ហើយស្រុក Sanamxay ត្រូវហ៊ំព័ទ្ធដោយទឹកទាំងស្រុង។ យោង តាមព័ត៌មានដំបូង ការបាក់ទំបន់វារីអគ្គិសនីនៅឡាវធ្វើឲ្យមនុស្សរាប់រយនាក់បាត់ ខ្លួន ខណៈដែលផ្ទះសំបែង១.៣០០និងមនុស្ស៦.៦០០នាក់រង់ផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរផងដែរ៕