នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ក្នុងជំនួបជាមួយលោក Shindo Yoshitaka រដ្ឋមន្ត្រីទទួលបន្ទុក CPTPP របស់ជប៉ុន នារសៀលថ្ងៃទី ៩ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (រដ្ឋធានីហាណូយ)។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ក្នុងជំនួបជាមួយលោក Shindo Yoshitaka រដ្ឋមន្ត្រីទទួលបន្ទុក CPTPP របស់ជប៉ុន។ |
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀត ណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចសម្របសម្រួលជាមួយជប៉ុន និងប្រទេស សមាជិក CPTPP ដទៃទៀត ក្នុងការអនុវត្តកិច្ចព្រមព្រៀង CPTPP ជាពិសេសពិនិត្យ ការអនុវត្តកិច្ចព្រមព្រៀង សំដៅលើកកំពស់ប្រសិទ្ធភាព នាពេលខាងមុខ ជួយនាំមក នូវផលប្រយោជន៍កាន់តែច្រើនដល់សហគ្រាសនិងប្រជាជន ហើយជួយលើកកំពស់ កិច្ចព្រមព្រៀង CPTPP ដើម្បីឱ្យកិច្ចព្រមព្រៀងនេះដើរតួនាទីកាន់តែសំខាន់ក្នុង ពាណិជ្ជកម្មតំបន់ និងសកលលោក។
ទាក់ទិននឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងជប៉ុន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍ យ៉ាងខ្លាំងក្លា និងទូលំទូលាយលើគ្រប់វិស័យនាពេលកន្លងមក សក្តិសមនឹងកម្រិតខ្ពស់ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលប្រទេសទាំងពីរបានបង្កើតឡើងកាល ពីឆ្នាំមុន។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ រដ្ឋាភិបាលជប៉ុនបន្តសហការ និងជួយ ឧបត្ថម្ភវៀតណាមក្នុងដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេស ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក សេដ្ឋកិច្ចចំណេះដឹង ព្រមទាំងចែករំលែក សហ ប្រតិបត្តិការជាមួយវៀតណាមលើវិស័យកសិកម្ម ការទប់ទល់នឹងបម្រែបម្រួលអាកាស ធាតុ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការងារ អប់រំបណ្តុះបណ្តាល; ការផ្លាស់ប្តូរ ប្រជាជន និងទេសចរណ៍ ជាដើម។
ដោយយល់ស្របនឹងមតិរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោក រដ្ឋមន្ត្រី Shindo Yoshitaka បានឲ្យដឹងថា វិស័យសហប្រតិបត្តិការដែលបានលើកឡើង ដោយលោកនាយករដ្ឋមន្ត្រីមិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍរបស់វៀតណាម ប៉ុណ្ណោះទេ ថែមទាំងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ជប៉ុនទៀតផង។ លោករដ្ឋមន្រ្តី បានស្នើឲ្យ វៀតណាមបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយជប៉ុន និងសមាជិក CPTPP ផ្សេងទៀត ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀង CPTPP ប្រកបដោយប្រសិទ្ធភាព៕