វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយសហគមន៍អន្តរជាតិដើម្បីរួមចំណែកក្នុងដំណើរការដោះស្រាយជម្លោះនៅអ៊ុយក្រែន

Chia sẻ

(VOVWORLD) - នាយប់ថ្ងៃទី ១៥ មិនា រដ្ឋមន្ត្រីការបរទេស វៀតណាម លោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ដើម្បីពិភាក្សាអំពីស្ថានភាពជម្លោះនៅអ៊ុយក្រែន។

វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយសហគមន៍អន្តរជាតិដើម្បីរួមចំណែកក្នុងដំណើរការដោះស្រាយជម្លោះនៅអ៊ុយក្រែន - ảnh 1រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov (រូបថត៖ TTXVN)

លោករដ្ឋមន្ត្រី Bui Thanh Son បានគូសបញ្ជាក់នូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដោយអះអាងថា ជម្លោះអន្តរជាតិត្រូវដោះស្រាយដោយសន្តិវិធី គោរពតាមគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនានា។ លោករដ្ឋមន្ត្រីបានស្នើឱ្យភាគីនានា មានការអត់ធ្មត់ កាត់បន្ថយភាពតានតឹងនិងបន្តខិតខំប្រឹងប្រែងជួបសន្ទនា ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង ដោយឈរលើមូលដ្ឋាននៃការអនុលោមតាមច្បាប់អន្តរជាតិ និងគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់ភាគីនីមួយៗ ព្រមទាំងបានឲ្យដឹងថា វៀតណាមត្រៀមខ្លួនរួចជាស្រេច រួមជាមួយសហគមន៍អន្តរជាតិដើម្បីរួមចំណែកសម្រាប់ដំណើរការនេះ។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើភាគីរុស្ស៊ីបន្តរៀបចំច្រករបៀងមនុស្សធម៌និងចាត់វិធានការធានាសុវត្ថិភាពជនស៊ីវិលរួមទាំងជនជាតិវៀតណាមនៅអ៊ុយក្រែនក្នុងការជម្លៀសចេញពីតំបន់មានជម្លោះផងដែរ។

ចំណែកខ្លួនវិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងការរួមចំណែករបស់វៀតណាមលើសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។ លោកបានអះអាងថា នឹងព្យាយាមឱ្យអស់ពីសមត្ថ ភាព ដើម្បីជួយឧបត្ថម្ភដល់ការជម្លៀសពលរដ្ឋវៀតណាម ចេញពីតំបន់មានជម្លោះ៕

ប្រតិកម្មទៅវិញ