វៀតណាមត្រៀមខ្លួនជាស្រេចរួមចំណែកយ៉ាងសកម្មដល់ដំណើរការការទូត និង​ស្ថាបនាអ៊ុយក្រែនឡើងវិញ

Chia sẻ
(VOVWORLD) - ភាគីពាក់ព័ន្ធនានាចាំបាច់ត្រូវប្រកាន់ភាពអត់ធ្មត់ជំរុញកិច្ចសន្ទនា ការចរចា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធីយ៉ាងយូរអង្វែងចំពោះការខ្វែងគំនិតគ្នា។
វៀតណាមត្រៀមខ្លួនជាស្រេចរួមចំណែកយ៉ាងសកម្មដល់ដំណើរការការទូត និង​ស្ថាបនាអ៊ុយក្រែនឡើងវិញ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VNA)

នាថ្ងៃទី ១៤ ខែវិច្ឆិកា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិបានបន្តបើកសម័យប្រជុំបន្ទាន់លើកទី ១១ ដើម្បីពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន និងពិចារណាលើពង្រាងសេចក្ដីសម្រេចចិត្តស្ដីពីការជំរុញវិធានការជំនះពុះពារលើផលវិបាក និងសងសំណងដល់អ៊ុយក្រែន។

នៅក្នុងសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់លើអាទិភាពសំខាន់ចម្បងនាបច្ចុប្បន្នគឺ ការបញ្ឈប់ជម្លោះ ស្ដារសន្តិភាព ការពារសន្តិសុខ សុវត្ថិភាពរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ទន្ទឹមនឹងនោះ ភាគីពាក់ព័ន្ធនានាចាំបាច់ត្រូវប្រកាន់ភាពអត់ធ្មត់ជំរុញកិច្ចសន្ទនា ការចរចា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធីយ៉ាងយូរអង្វែងចំពោះការខ្វែងគំនិតគ្នា ដោយឈរលើមូលដ្ឋានសមស្រប និងគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយគិតគូរពីផលប្រយោជន៍ និងការយកចិត្តទុកដាក់ដ៏ត្រឹមត្រូវរបស់ភាគីពាក់ព័ន្ធនានា ដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់ និងនៅលើពិភពលោក។លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេច រួមចំណែកយ៉ាងសកម្មដល់ដំណើរការការទូត និងស្ថាបនាអ៊ុយក្រែនឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ