វៀតណាមត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរ ជួបសន្ទនាជាមួយអាមេរិកលើគ្រប់វិស័យ

Chia sẻ
(VOV)_នារសៀលថ្ងៃទី៥សីហា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោកDavid Shear ក្នុងឱកាសបញ្ជប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។ 

(VOV)_នារសៀលថ្ងៃទី៥សីហា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan
Dung បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោកDavid Shear ក្នុង ឱកាសបញ្ជប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រី 
Nguyen Tan Dung បានអះអាងថា៖ វៀតណាមត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរមតិ ជួបសន្ទនា
ជាមួយ អាមេរិក លើគ្រប់បញ្ហា និងគ្រប់វិស័យ ដែលក្នុងនោះមានបញ្ហាសិទ្ធិមនុស្សទៀត
ផង។ ទន្ទឹមនឹងនោះ លោក Nguyen Tan Dung ក៏សម្ដែងគោលបំណងដែរថា៖ ភាគីទាំង
ពីរបន្តជំរុញខ្លាំង បណ្ដាសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ចថែមទៀត។ ស្ដីពីការចរចារ កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វីក (TPP) នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុក ថា៖
 ជោគជ័យនៃកិច្ចព្រមព្រៀងនេះនឹងបើកចេញឱកាសដ៏ធំធេងសំរាប់សកម្មភាពសហ
ប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងវៀតណាមនិងអាមេរិក។

វៀតណាមត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរ ជួបសន្ទនាជាមួយអាមេរិកលើគ្រប់វិស័យ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោកDavid Shear (http://nguyentandung.org/)

រីឯខ្លួនឯងវិញលោក David Shear បានស្នើរថា៖ភាគីទាំង២បង្កើ​នកិច្ចសហប្រតិបត្តិការ
លើ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្មវិនិយោគនិងការចរចារស្តីពីកិច្ចព្រម​ព្រៀងTPP ជាដើម។ស្តីពិបញ្ហាសមុទ្រខាងកើតលោក David Shearបាន​ចាត់ទុកថា៖ការ​ទាម​ទារំ ពីអធិប
តេយ្យភាពខុសច្បាប់របស់ចិនចំពោះផ្លូវអ​ណ្តាតគោ៩កំណាត់បានបង្កអស្ថេរភាព​នៅ
ក្នុងតំបន់។លោកបានអះ​អាងថា៖អាមេរិកគាំទ្រការដោះស្រាយជំលោះដោយសន្តិវិធី
ដោយឈរលើច្បាប់អន្តរជាតិទៀតផង៕


ប្រតិកម្មទៅវិញ