វៀតណាមត្រៀមខ្លួនជាស្រេចបញ្ជូនអ្នកជំនាញដែលមានបទពិសោធន៍ទៅជួយ ឧបត្ថម្ភប្រទេសម៉ូសំប៊ិក

Chia sẻ
(VOVWORLD) -នាថ្ងៃទី១៣ខែមិថុនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូត ម៉ូសំប៊ិកប្រចាំនៅវៀតណាម លោក Leonardo pene ក្នុងឱកាសលោកទទួល បេសកកម្មការទូតនៅវៀតណាម។
វៀតណាមត្រៀមខ្លួនជាស្រេចបញ្ជូនអ្នកជំនាញដែលមានបទពិសោធន៍ទៅជួយ ឧបត្ថម្ភប្រទេសម៉ូសំប៊ិក - ảnh 1 វៀតណាមត្រៀមខ្លួនជាស្រេចបញ្ជូនអ្នកជំនាញដែលមានបទពិសោធន៍ទៅជួយ ឧបត្ថម្ភប្រទេសម៉ូសំប៊ិក

ក្នុងជំនួបនេះលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមបាន ត្រៀមខ្លួនជាស្រេចបញ្ជូនអ្នកជំនាញដែលមានបទពិសោធន៍ក្នុងវិស័យកសិកម្ម អប់រំ និងសុខាភិបាល ទៅជួយប្រទេសម៉ូសំប៊ិកក្នុងការអភិវឌ្ឍវិស័យដ៏សំខាន់ ទាំងនេះ។ លោក Nguyen Xuan Phuc បានឯកភាពថាប្រទេសទាំងពីរគប្បីរៀបចំឲ្យបាន ឆាប់ៗនូវសម័យប្រជុំគណៈកម្មាធិការអន្តរដ្ឋាភិបាលរវាងវៀតណាមនិងម៉ូសំប៊ិកនាពេលខាងមុខដើម្បីពិភាក្សាគ្នាអំពីវិស័យនានាដែលភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការជាមួយគ្នាផងដែរ។ ទន្ទឹមនឹងនេះ លោក Nguyen Xuan Phuc មានគោលបំណងចង់ឲ្យរដ្ឋាភិបាលម៉ូសំប៊ិកបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសទូរគមនាគមន៍វៀតណាមធ្វើលារវិនិយោគទុននៅប្រទេសនេះហើយនាពេលអនាគតនឹងបញ្ជូនសហគ្រាសមួយទៅជួយប្រទេសម៉ូសំប៊ិចនៅក្នុងវិស័យកសិកម្ម។ រីឯខ្លួនវិញ លោក Leonardo Pene បានថ្លែងអំណរគុណ ជំពោះវៀតណាម ដែលបានបញ្ជូនអ្នកជំនាញពូកែជាច្រើនទៅជួយម៉ូសំប៊ិកក្នុងវិស័យកសិកម្មហើយលោកមានបំណងចង់ជម្រុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យសំខាន់ៗមួយចំនួនទៀតដូចជាវិស័យសុខាភិបាល អប់រំ និងថាមពលជាដើម៕

ប្រតិកម្មទៅវិញ