វៀតណាមត្រៀមខ្លួនជាស្រេចបង្កគ្រប់លក្ខណៈងាយស្រួលដើម្បីអោយបណ្ដាឯកអគ្គរដ្ឋទូតបរទេសសម្រេចភារកិច្ច

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី១៦ ខែមករា នៅរដ្ឋធានីហាណូយ ឯកអគ្គរដ្ឋទូតនៃបណ្ដា ប្រទេសរួមមាន ប៊ុលហ្គារី អ៊ីតាលី ប្រេងស៊ីល ទុយនេស៊ី អ៊ីស្លង់ ឡេសូតូ ស៊ីរី ប៊ីនីន ម៉ាល់តា និងហ្គាណា បានអញ្ជើញជូនសារតាំងចំពោះអគ្គលេខាបក្ស ប្រធាន រដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Phu Trong ក្នុង ឱកាសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រចាំវៀតណាម។
វៀតណាមត្រៀមខ្លួនជាស្រេចបង្កគ្រប់លក្ខណៈងាយស្រួលដើម្បីអោយបណ្ដាឯកអគ្គរដ្ឋទូតបរទេសសម្រេចភារកិច្ច - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (ខាងឆ្វេង) និងឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំវៀតណាមលោក Alessandro Antonio (រូបថត៖ TTXVN) 


 
បន្ទាប់ពីពិធីជូនសារតាំង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតទាំងនេះ។

        លោក Nguyen Phu Trong សង្ឃឹមថា ក្នុងឋានៈរបស់ខ្លួន បណ្ដាឯកអគ្គ រដ្ឋទូតនឹងពិតជាស្ពានតភ្ជាប់ដ៏សំខាន់រវាងប្រទេសជាតិរបស់ខ្លួនជាមួយវៀត ណាម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមបានជូនពរឯកអគ្គរដ្ឋទូតទាំង អស់នឹងសម្រេចយ៉ាងល្អប្រសើរនូវភារកិច្ចរបស់ខ្លួនក្នុងឋានៈជាឯកអគ្គរដ្ឋទូត ប្រចាំនៅវៀតណាម ព្រមទាំងជូនពរទំនាក់ទំនងដ៏មិត្តភាពនិងកិច្ចសហប្រតិបតិ្ត ការរវាងវៀតណាមជាមួយបណ្ដាប្រទេសដែលឯកអគ្គរដ្ឋទូតធ្វើជាតំណាងទាំងនោះ នឹងរីកចម្រើនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានអះអាងថា វៀតណាមត្រៀមខ្លួនជា ស្រេចបង្កគ្រប់លក្ខណៈងាយស្រួលដើម្បីអោយឯកអគ្គរដ្ឋទូតសម្រេចភារកិច្ច របស់ខ្លួន ហើយបន្សល់ទុកនូវការចាប់អារម្មណ៍ដ៏ល្អប្រសើរក្នុងអាណត្តិ បេសកកម្មការទូតនៅវៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ