វៀតណាមត្រៀមខ្លួនជាស្រេចចាត់វិធានការគាំពារពលរដ្ឋនៅទួរគី និងស៊ីរីនៅពេលចាំបាច់

Chia sẻ
(VOVWORLD) - ស្ថានទូតវៀតណាមប្រចាំនៅទួរគីបានទាក់ទង សួរសុខទុក្ខ លើកទឹកចិត្ត ផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងសម្ភារៈដល់ពលរដ្ឋវៀតណាម ដើម្បីជំនះការលំបាកមួយចំនួន។

កាលពីថ្ងៃទី ១១ ខែកុម្ភៈ ក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា យោងតាមស្ថានទូតវៀតណាមប្រចាំនៅទួរគី និងស្ថានទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់ ទទួលបន្ទុកស៊ីរី ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ស្ថានទូតទាំងពីរនៅតែបន្តរក្សាទំនាក់ទំនងជាប្រចាំជាមួយអាជ្ញាធរមូលដ្ឋាននៅប្រទេសសាមី និងសហគមន៍ជនវៀតណាមក្នុងមូលដ្ឋាន ដើម្បីស្វែងរកព័ត៌មានអំពីលទ្ធភាព ដែលមានពលរដ្ឋវៀតណាមរងគ្រោះ និងស្លាប់ក្នុងគ្រោះរញ្ជួយដី និងត្រៀមរៀបចំផែនការ ដើម្បីចាត់វិធានការគាំពារក្នុងករណីចាំបាច់។

ស្ថានទូតទាំងពីរបានឲ្យដឹងថា តំបន់រញ្ជួយដីមិនសូវមានជនជាតិវៀតណាមច្រើនទេ ហើយរហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានស្តីពីពលរដ្ឋវៀតណាមរងរបួសនោះទេ។ នៅប្រទេសទួរគី ពលរដ្ឋវៀតណាមចំនួន៦នាក់បានរងគ្រោះដោយសារការរញ្ជួយដី ហើយបច្ចុប្បន្នកំពុងប្រឈមមុខនឹងការលំបាក និងការខ្វះខាតជាច្រើន។ ស្ថានទូតវៀតណាមប្រចាំនៅទួរគីបានទាក់ទង សួរសុខទុក្ខ លើកទឹកចិត្ត ផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងសម្ភារៈដល់ពលរដ្ឋវៀតណាម ដើម្បីជំនះការលំបាកមួយចំនួន។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ស្ថានទូតវៀតណាមប្រចាំនៅទួរគី និងស្ថានទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់ទទួលបន្ទុកស៊ីរី បានពិភាក្សាជាច្រើនលើកជាមួយរដ្ឋាភិបាលនៃប្រទេសសាមី ផ្ញើសារសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម និងធ្វើសកម្មភាពជាក់ស្តែងមួយចំនួនដើម្បីចូលរួមជួយសង្គ្រោះ៕

ប្រតិកម្មទៅវិញ