វៀតណាមត្រៀមខ្លួនជាស្រេចកាន់ដំណែងជាម្ចាស់ផ្ទះរៀបចំឆ្នាំ APEC ២០១៧

Chia sẻ
(VOVworld)- វៀតណាមត្រៀមខ្លួនជាស្រេចកាន់ដំណែងជាម្ចាស់ផ្ទះរៀបចំឆ្នាំ APEC ២០១៧។​នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក 
វៀតណាមត្រៀមខ្លួនជាស្រេចកាន់ដំណែងជាម្ចាស់ផ្ទះរៀបចំឆ្នាំ APEC ២០១៧ - ảnh 1
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son

(VOVworld)- វៀតណាមត្រៀមខ្លួនជាស្រេចកាន់ដំណែងជាម្ចាស់ផ្ទះរៀបចំឆ្នាំ APEC
២០១៧។​នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh
 Son អនុប្រធានគណៈកម្មាធិការជាតិ APEC ២០១៧និងជាប្រធាន SOM APEC
២០១៧ នៅក្នុងការឆ្លើយសម្ភាសន៍អ្នកសារព័ត៌មាន។​ចាប់ពីថ្ងៃទី១មករាឆ្នាំ ២០១៧
 វៀតណាមបានទទួលដំណែងជាម្ចាស់ផ្ទះរៀបចំរាល់សកម្មភាពនៃវេទិកា សហប្រតិ
បត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។ អនុរដ្ឋមន្ត្រីការបរទេសលោក Bui Thanh
 Son បានឲ្យដឹងថា ដោយមានសកម្មភាពទាំង២០០ ក្រោមប្រធានបទ “បង្កើតកម្លាំង
ចលករថ្មី រួមគ្នាពូនជ្រុំអនាគតរួម” ដែលនឹងបានរៀបចំលើទូទាំងប្រ ទេសវៀតណាម
ពេញមួយឆ្នាំ២០១៧ ក្នុងនោះ សំខាន់បំផុតគឺសប្តាហ៍ជាន់ខ្ពស់ ដែលប្រព្រឹត្តទៅនាខែ
វិច្ឆិកានៅទីក្រុង Da Nang ផងដែរ។ រហូតមកដល់ពេលនេះ កិច្ចការត្រៀមរៀបចំត្រូវ
បានសម្រេចតាមកាលកំណត់ វៀតណាមត្រៀមខ្លួន ជាស្រេចកាន់តួនាទីជាម្ចាស់ផ្ទះ
ឆ្នាំ APEC ២០១៧។ ទំព័រវេបសាយអេឡិចត្រូនិក ជាផ្លូវការរបស់ឆ្នាំ APEC ២០១៧
 បានដំណើរសកម្មភាពពីខែវិច្ឆិកាឆ្នាំ២០១៧ សំដៅ ផ្តល់ព័ត៌មានទាន់ហេតុការណ៍
អំពីវេទិកានានានិងឆ្នាំ APEC ២០១៧ ក៏ដូចជា បង្ក លក្ខណៈងាយស្រួលសម្រាប់
តំណាងចូលរួមនិងអ្នកយកព័ត៌មានអន្តរជាតិ​ចុះឈ្មោះ ចូលរួមរាល់សកម្មភាពនៅ
វេទិកា។ លោក Bui Thanh Son ជឿជាក់ថា ឆ្នាំ APEC ២០១៧នឹងទទួលបានជោគជ័យ
ទាំងស្រុង៕

ប្រតិកម្មទៅវិញ