លោកឯកអគ្គរដ្ឋទូត Dang Dinh Quy នៅឯសម័យប្រជុំពិភាក្សា (រូបថត៖ Baoquocte) |
អគ្គលេខាធិការ OIF លោកស្រី Louise Mushikiwabo និងជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រី Bintou Keita និងរដ្ឋមន្រ្តីការបរទេសអាមេនី និងជាប្រធានសន្និសីទថ្នាក់រដ្ឋមន្រ្តីនៃបណ្តាប្រទេសនិយាយភាសាបារាំង (Francophone) លោក Zohrab Mnatsakanyan បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំពិភាក្សានេះ។
អញ្ជើញថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអបអរសារទរចំពោះ ការចូលរួមវិភាគទានរបស់ OIF ក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិនិយាយរួមនិងក្រុមប្រឹក្សាសន្តិសុខនិយាយដោយឡែក តាមរយៈការចូលរួមរបស់ ប្រទេសជាសមាជិក OIF ជាច្រើនក្នុងការរក្សាសន្តិភាព ទប់ស្កាត់ជម្លោះ និងការជំរុញអនុវត្តកម្មវិធីស្តីពីស្ត្រី សន្តិភាពនិងសន្តិសុខផងដែរ។ ក្នុងនាមជាសមាជិកនៃអង្គការ OIF និងអង្គការសហប្រជាជាតិ វៀតណាមបានត្រៀមខ្លួនជាស្រេច ដើម្បីជួយគាំទ្រនិងជំរុញទំនាក់ទំនងរវាងអង្គការទាំងពីរនេះ។
ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានស្នើថា OIF និងអង្គការសហប្រជាជាតិ បន្តលើកកម្ពស់លទ្ធិពហុភាគីនិយម ព្រមទាំងដោះស្រាយ ជំលោះដោយសន្តិវិធី និងផ្អែកលើច្បាប់ ក៏ដូចជាដើរតួនាទីក្នុងការទប់ស្កាត់និងផ្សះផ្សារជម្លោះ សំដៅជម្រុញនិងស្វែងរកដំណោះស្រាយខាងនយោបាយសម្រាប់ជំលោះនានា និងបញ្ជូនកងកំលាំងឲ្យចូលរួម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ៕