ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អញ្ជើញជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំនៅវៀតណាម Keijo Norvanto អំពីអាទិភាព និងសក្តានុពលនៃថាមពលកកើតឡើងវិញនៅវៀតណាម (រូបថត៖ VGP/MK) |
អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតហ្វាំងឡង់ ប្រចាំនៅវៀតណាម លោក Keijio Novaron និងលោក Hakan Agnevall ប្រធានសម្ព័ន្ធក្រុមហ៊ុន Wartsila (ហ្វាំងឡង់) នាព្រឹកថ្ងៃទី១២ ខែមីនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានសង្កត់ធ្ងន់ថា៖ វៀតណាមតែងតែលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលដល់គម្រោងបំប្លែងថាមពលកំដៅធ្យូងថ្ម។ លោកឧបនាយករដ្ឋមន្រ្ដីក៏បានលើកឡើងដែរថា បច្ចុប្បន្នវៀតណាមជាដៃគូរបស់សហភាពអឺរ៉ុប (EU) និងប្រទេស G7 ក្នុងការអនុវត្តការប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រឹមសូន្យសុទ្ធ (Net Zero) កិច្ចព្រមព្រៀង JETP ហើយវៀតណាមកំពុងត្រូវការជំនួយយ៉ាងខ្លាំងក្នុងផ្នែកបច្ចេកវិទ្យា ធនធាន និងអភិបាលកិច្ច។
លោក Hakan Agnevall ប្រធានសម្ព័ន្ធក្រុមហ៊ុន Wartsila បានឲ្យដឹងថា បច្ចុប្បន្នសម្ព័ន្ធក្រុមហ៊ុនកំពុងធ្វើការជាមួយដៃគូវៀតណាម ដើម្បីស្រាវជ្រាវ និងដាក់ពង្រាយគម្រោងថាមពលដែលអាចបត់បែន ដើមដំបូងនៅប្រទេសវៀតណាម ដោយប្រើប្រាស់ LNG ហើយនៅពេលអនាគតនឹងបំប្លែងទៅជាអ៊ីដ្រូសែន គាំទ្រការរួមបញ្ចូលថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធអគ្គិសនី។ ទាក់ទិននឹងគម្រោងនេះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើថា ត្រូវគណនាឱ្យបានពេញលេញនូវថ្លៃដើមវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ផែនការទិញឧស្ម័ន អភិវឌ្ឍន៍ប្រភពថាមពលពី... សមរម្យសម្រាប់ទីផ្សារវៀតណាម និងអ្នកប្រើប្រាស់។ លោកបានអះអាងថា វៀតណាមមានគោលនយោបាយលើកទឹកចិត្ត និងទាក់ទាញវិនិយោគិនបរទេស អភិវឌ្ឍថាមពលខ្យល់នៅឆ្នេរសមុទ្រ ដើម្បីផលិតឥន្ធនៈបៃតងដូចជា៖ អ៊ីដ្រូសែនបៃតង អាម៉ូញាក់បៃតង ឬការនាំចេញផ្ទាល់៕