វៀតណាមតែងតែយកចិត្តទុកដាក់និងផ្ដល់អាទិភាពខ្ពស់ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជា

Chia sẻ
(VOVWORLD) - លោកប្រធានរដ្ឋសភា Vuong Dinh Hue បានបញ្ជាក់ថា វៀតណាមតែងតែ យកចិត្តទុកដាក់និងផ្ដល់អាទិភាពខ្ពស់ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងជា “អ្នកជិត ខាងល្អប្រសើរ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ចីរភាពយូរ អង្វែង” ជាមួយកម្ពុជា។
វៀតណាមតែងតែយកចិត្តទុកដាក់និងផ្ដល់អាទិភាពខ្ពស់ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជា - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (ខាងស្ដាំ) អញ្ជើញទទួលជួបឯកអគ្គរាជទូតកម្ពុជា លោក ចាយ ណាវុធ។ (រូបថត៖ VNA)
នារសៀលថ្ងៃទី១៤ ខែឧសភា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបឯកអគ្គរាជទូតកម្ពុជា លោក ចាយ ណាវុធ ដែលមកជួបសម្ដែងការគួរសម។
លោកឯកអគ្គរាជទូត ចាយ ណាវុធ បានអបអរសាទរវៀតណាម ដោយបាន រៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្ស សុក្រិតក្បាលម៉ាស៊ីនថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋនៅសម័យប្រជុំលើកទី១១ រដ្ឋ សភានីតិកាលទី១៤; ព្រមទាំងជឿជាក់ថា ដោយមានការត្រៀមរៀបចំយ៉ាងសកម្មនា បច្ចុប្បន្ន វៀតណាមនឹងរៀបចំប្រកបដោយជោគជ័យនូវការបោះឆ្នោតសមាជិករដ្ឋសភា នីតិកាលទ១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១-២០២៦ នោថ្ងៃទី២៣ ខែឧសភា ខាងមុខនេះ។
លោកប្រធានរដ្ឋសភា Vuong Dinh Hue បានបញ្ជាក់ថា វៀតណាមតែងតែ យកចិត្តទុកដាក់និងផ្ដល់អាទិភាពខ្ពស់ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងជា “អ្នកជិត ខាងល្អប្រសើរ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ចីរភាពយូរ អង្វែង” ជាមួយកម្ពុជា។ ក្នុងបរិបទដែលជម្ងឺរាតត្បាត កូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាង ស្មុគស្មាញ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បានបន្តថែរក្សាការជួបប្រាស្រ័យ និងការពិភាក្សាគ្នាយ៉ាងញឹកញាប់ ខណៈដែលយន្តការសហប្រតិបត្តិការទ្វេភាគីបន្ត ពង្រីកប្រសិទ្ធភាពផងដែរ។ ថ្នាក់ដឹកនាំនិងប្រជាជនវៀតណាមតែងតែយកចិត្តទុកដាក់ តាមដានយ៉ាងដិតដល់ស្ថានភាពជម្ងឺរាតត្បាតនៅកម្ពុជានាបច្ចុប្បន្ន។ ដោយឈរលើ ស្មារតីសាមគ្គីភាពនិងប្រពៃណីជួយគាំទ្រ គ្នាទៅវិញទៅមកដើម្បីជំនះពុះពារលើការ លំបាក វៀតណាមសង្ឃឹមថា រាល់ជំនួយឧបត្ថម្ភរបស់វៀតណាមនាពេលកន្លងមក នឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា សំដៅគ្រប់គ្រងនិងរុញថយ ក្រោយជម្ងឺរាតត្បាត។
វៀតណាមតែងតែយកចិត្តទុកដាក់និងផ្ដល់អាទិភាពខ្ពស់ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជា - ảnh 2បណ្ដាតំណាងចូលរួមជំនួបនេះ។ (រូបថត៖ TTXVN)
ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋសភាក៏បានថ្លែងអំណរគុណកម្ពុជា ដែល បានយកចិត្តទុកដាក់ ជួយឧបត្ថម្ភដល់សហគមន៍ជនវៀតណាមនៅកម្ពុជាក្នុងអំឡុង ពេលមានជម្ងឺរាតត្បាត ក្នុងនោះមានការចាក់វ៉ាក់សាំងជូននិស្សិតនិងប្រជាជនដើម កំណើតវៀតណាមនៅកម្ពុជា; ព្រមទាំងឲ្យដឹងថែមទៀតថា វៀតណាមក៏បានរៀបចំ ផែនការចាក់វ៉ាក់សាំងជូននិស្សិតនិងពលរដ្ឋកម្ពុជាដែលកំពុងរស់នៅនិងធ្វើការនៅវៀតណាមផងដែរ។
រីឯខ្លួនវិញ លោកឯកអគ្គរាជទូត ចាយ ណាវុធ បានថ្លែងអំណរគុណដល់បក្ស រដ្ឋ និងប្រជាជន វៀតណាម ដែលបានប្រគល់ជូនរដ្ឋសភាកម្ពុជានូវ សំណង់អគាររដ្ឋបាលថ្មី របស់អគ្គលេខាធិការដ្ឋាននិងបណ្ដាគណៈកម្មាធិការក្រោមឱវាទរដ្ឋសភាកម្ពុជា ដែល គ្រោងនឹងបើកការដ្ឋានសាងសង់នាចុងឆ្នាំ២០២១ឬដើមឆ្នាំ២០២២។ លោកឯកអគ្គ រាជទូតក៏បានថ្លែងអំណរគុណដល់រដ្ឋសភាវៀតណាម ដែលបានជួយរដ្ឋសភាកម្ពុជា ក្នុងការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សនាពេលកន្លងមកផងដែរ៕

ប្រតិកម្មទៅវិញ