អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានចុះសួរសុខទុក្ខនិងជូនអំណោយដល់ក្រុមគ្រួសារ យុទ្ធជនពិការ Tran Duc Hanh |
នាថ្ងៃទី ៨ វិច្ឆិកា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានចុះសួរសុខទុក្ខនិងជូនអំណោយ ដល់ក្រុមគ្រួសារ គោលនយោបាយនៅស្រុក Moc Chau ខេត្ត Son La ក្នុងឱកាសទិវាបុណ្យមហាសាមគ្គីភាព ជនជាតិទាំង មូលនិងឆ្ពោះទៅខួបលើកទី ៩០ ឆ្នាំ នៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀត ណាម (១៨ វិច្ឆិកា ១៩៣០ - ១៨ វិច្ឆិកា ២០២០)។
អញ្ជើញទៅសួរសុខទុក្ខ ម្តាយយុទ្ធជន ពលី Pham Tho Van និងយុទ្ធជនពិការ Tran Duc Hanh, អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានអះអាងថា៖ បក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម រួមទាំងក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ទាំងអស់ តែងតែផ្តោតការយកចិត្តទុកដាក់ពិសេសដល់វីរៈអ្នកម្តាយវៀតណាម ក្រុមគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងជនមានគុណូបការៈចំពោះបដិវត្តន៍។ លោកស្រីអនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាបានស្នើឲ្យមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ ការថែទាំដល់វីរៈអ្នកម្តាយវៀតណាម ក្រុមគ្រួសារនៃប្រជាជនដែលមានគុណូបការៈចំពោះបដិវត្ត ក្រុមគ្រួសារគោលនយោបាយ ដើម្បីក្រុមគ្រួសារនីមួយៗ បន្តពង្រីកនូវប្រពៃណី និងរួមចំណែកដល់ការអភិវឌ្ឍស្រុកកំណើតនៃមាតុប្រទេស៕