វៀតណាមតែងតែចាត់ទុកធនាគារពិភពលោកជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់បំផុត

Chia sẻ
(VOVWORLD) - នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang នារសៀលថ្ងៃទី៤ មេសា នៅទីក្រុងហាណូយ ខណៈពេលទទួលជួបជាមួយលោកស្រី Carolyn Turk នាយិកាប្រចាំប្រទេសរបស់ធនាគារពិភពលោក (WB) នៅ វៀតណាម។ 
វៀតណាមតែងតែចាត់ទុកធនាគារពិភពលោកជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់បំផុត - ảnh 1ឧបនាយករដ្ឋមន្ត្រី  លោក Tran Luu Quang ទទួលជួបលោកស្រី Carolyn Turk នាយកធនាគារពិភពលោក (WB) ប្រចាំប្រទេសវៀតណាម (រូបថត៖ VGP/Hai Minh)

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងការគាំទ្ររបស់ធនាគារពិភពលោកតាមរយៈការផ្តល់ឱ្យវៀតណាមនូវដើមទុនអនុគ្រោះប្រមាណ ២៥ ពាន់លានដុល្លារអាមេរិក រួមជាមួយនឹងជំនួយបច្ចេកទេស និងការពិគ្រោះយោបល់គោលនយោបាយ រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់វៀតណាមចាប់ពីឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្ន។

លោកឧបនាយករដ្ឋមន្ត្រីបានជឿជាក់ថា ទំនាក់ទំនងភាពជាដៃគូវៀតណាម-WB នឹងបន្តអភិវឌ្ឍន៍បន្ថែមទៀតនាពេលខាងមុខ។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួង ស្ថាប័ននានារបស់វៀតណាមនឹងសហការយ៉ាងសកម្មជាមួយ WB ក្នុងការកសាងក្របខណ្ឌភាពជាដៃគូជាតិ (CPF) ដើម្បីកំណត់ទិស ភាពជាដៃគូរវាងភាគីទាំងពីរក្នុងដំណាក់កាល ២០២៣-២០២៧ រួមចំណែកជួយវៀតណាមប្រមូលធនធានទាំងអស់ដើម្បីសម្រេចបាននូវគោលដៅធំៗដូចជា៖ គោលដៅអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥ ការប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នសុទ្ធដល់សូន្យត្រឹមឆ្នាំ ២០៥០ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់ដីសណ្ដទន្លេ Cuu Long…។

រីឯខ្លួនវិញ លោកស្រី Carolyn Turk បានអះអាងថា WB នឹងបន្តរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាមក្នុងដំណើរអភិវឌ្ឍន៍នាពេលខាងមុខ ហើយត្រៀមខ្លួនជាស្រេចគាំទ្រយ៉ាងសកម្មនូវការអភិវឌ្ឍរបាយការណ៍វៀតណាមឆ្នាំ ២០៤៥ សំដៅរួមចំណែក ជួយវៀតណាមសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ