សិស្សទាំង៥នាក់នៃក្រុមជម្រើសជាតិវៀតណាមដែលបានចូលរួមព្រឹត្តិការណ៍អូឡាំពិកអន្តរជាតិផ្នែករូបវិទ្យាលើកទី៥ នាំ ២០១៩ |
ព្រឹត្តិការណ៍កីឡាអូឡាំពិកអន្តរជាតិផ្នែករូបវិទ្យាឆ្នាំ ២០១៩ បានប្រព្រឹត្តទៅនៅប្រទេសអ៊ីស្រាអែលចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៥ ខែកក្កដា ដោយមានការចូលរួមពីសិស្សចំនួន ៣៦០ នាក់ មកពីប្រទេសនិងតំបន់ចំនួន ៧៨ ។ ស្នាដៃរបស់ក្រុមជម្រើសជាតិ វៀតណាមនៅព្រ្រឹត្តិការណ៍អូឡាំពិកអន្តរជាតិផ្នែករូបវិទ្យាឆ្នាំនេះ បានបន្តបញ្ជាក់ពីគុណភាពនៃការអប់រំទូទៅ ព្រមទាំងបានបញ្ជាក់ពីទិសដៅត្រឹមត្រូវក្នុងការរកឃើញ ការជ្រើសរើស និងការបំប៉ន់សិស្សពូកែដោយមានការយកចិត្តទុកដាក់យ៉ាងដិតដល់ពីថ្នាក់ដឹកនាំក្រសួងអប់រំនិងបណ្តុះបណ្តាល ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់មូលដ្ឋាន សិស្សនិងគ្រូបង្រៀនដែលចូលរួមក្នុងកិច្ចការបណ្តុះបណ្តាលសិស្សពូកែនាពេលខាងមុខផងដែរ៕