វៀតណាមដណ្ដើមបានមេដាយប្រាក់ក្នុងការប្រឡងជំនាញវិជ្ជាជីវៈពិភពលោក

Chia sẻ
(VOVWORLD) -ក្រុមវៀតណាមដណ្ដើមបានមេដាយប្រាក់ចំនួន ១ គ្រឿង លើវិញ្ញាសាជំនាញ Phay CNC ហើយបេក្ខជនចំនួន ៨ ទៀតទទួលបានវិញ្ញាបនប័ត្រជំនាញវិជ្ជាជីវៈឆ្នើមលើជំនាញចំនួន ៧។
វៀតណាមដណ្ដើមបានមេដាយប្រាក់ក្នុងការប្រឡងជំនាញវិជ្ជាជីវៈពិភពលោក - ảnh 1បេក្ខជន និងបេក្ខនារី វៀតណាម

ដោយយកឈ្នះលើបេក្ខជន និងបេក្ខនារី ៣០/៣១ នោះ បេក្ខជន Truong The Dieu មកពីវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ DENSO វៀតណាមបានឈ្នះមេដាយប្រាក់ក្នុងការប្រឡងជំនាញវិជ្ជាជីវៈពិភពលោកឆ្នាំ ២០១៩ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែសីហា នៅសាធារណរដ្ឋ Tatarstan នៃប្រទេសរុស្ស៊ី។ នេះគឺជាលទ្ធផលខ្ពស់បំផុតរបស់គណៈប្រតិភូវៀតណាមបន្ទាប់ពីបានចូលរួមកម្មវិធីនេះចំនួន ៧ លើករួចមក។

ក្នុងការប្រឡងជំនាញវិជ្ជាជីវៈពិភពលោកនេះ ក្រុមវៀតណាមដណ្ដើមបានមេដាយប្រាក់ចំនួន ១ គ្រឿង លើវិញ្ញាសាជំនាញ Phay CNC ហើយបេក្ខជនចំនួន ៨ ទៀតទទួលបានវិញ្ញាបនប័ត្រជំនាញវិជ្ជាជីវៈឆ្នើមលើជំនាញចំនួន ៧។ ជាមួយនឹងលទ្ធផលនេះ ក្រុមវៀតណាមសម្រេចបានគោលដៅក្នុងការប្រឡងជំនាញវិជ្ជាជីវៈពិភពលោកឆ្នាំនេះ។

សូមបញ្ជាក់ថា ការប្រឡងជំនាញវិជ្ជាជីវៈពិភពលោក ឆ្នាំ ២០១៩ ទាក់ទាញការចូលរួមរបស់បេក្ខជនជាង ១៣០០ នាក់មកពី ៦៣ ប្រទេសនិងតំបន់ដែនដីផងដែរ៕

ប្រតិកម្មទៅវិញ