វៀតណាមដាក់ចេញសំណើរចំនួន ៣ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី ១៧

Chia sẻ
(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី ១៧ (AMME17) បានបើកនៅព្រឹកថ្ងៃទី ២៣ ខែសីហា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ គណៈប្រតិភូវៀតណាមចូលរួមសន្និសីទនេះ ដឹកនាំដោយលោក Vo Tuan Nhan អនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថាន ប្រធានអង្គការមន្ត្រីអាស៊ានស្តីពីបរិស្ថានវៀតណាម (ASOEN វៀតណាម)។
វៀតណាមដាក់ចេញសំណើរចំនួន ៣ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី ១៧ - ảnh 1ដឹកនាំដោយលោក Vo Tuan Nhan អនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថាន ប្រធានអង្គការមន្ត្រីអាស៊ានស្តីពីបរិស្ថានវៀតណាម (ASOEN វៀតណាម)។ រូបថត៖ Phạm Kiên/TTXVN

ថ្លែងមតិនៅ AMME ១៧ អនុរដ្ឋមន្ត្រី លោក Vo Tuan Nhan បានសង្កត់ធ្ងន់លើ “វិបត្តិផ្ទួនគ្នា” ដែលតំបន់អាស៊ាននិងពិភពលោកទាំងមូលកំពុងប្រឈមមុខ នោះគឺបម្រែបម្រួលអាកាសធាតុ ការបំពុលបរិស្ថាននិងការធ្លាក់ចុះនៃជីវចម្រុះ។ អនុរដ្ឋមន្រ្តី លោក Vo Tuan Nhan បានលើកសំណើរចំនួន ៣ របស់វៀតណាមដើម្បីដោះស្រាយបញ្ហាទាំងនេះ។ តាមនោះ អាស៊ានចាំបាច់ត្រូវពង្រឹងសាមគ្គីភាពក្នុងតំបន់ និងធ្វើសកម្មភាពដើម្បីកសាងសហគមន៍ដ៏រឹងមាំនៅចំពោះមុខបញ្ហាប្រឈម ការផ្លាស់ប្តូរយុត្តិធម៌ និងគ្រប់ជ្រុងជ្រោយត្រូវតែជាអាទិភាពចម្បងក្នុងដំណើរការឆ្ពោះទៅរកគោលដៅបញ្ចេញឧស្ម័នសុទ្ធត្រឹមសូន្យ ការផ្លាស់ប្តូរថាមពល និងការគ្រប់គ្រងកាកសំណល់ប្លាស្ទិក បង្កើតកម្លាំងចលករសម្រាប់អាស៊ានបៃតងជាង ជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា សំដៅកៀរគរជំនួយអំពីស្ថាប័ន បច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយចីរភាព និងមានភាពស៊ាំ។

អនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមបានសន្យាសហប្រតិបត្តិការជាមួយអាស៊ាននិងដៃគូអភិវឌ្ឍន៍ រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមនៅទូទាំងពិភពលោក និងចូលរួមយ៉ាងសកម្មក្នុងគោលដៅរួមរបស់សហគមន៍៕

ប្រតិកម្មទៅវិញ