បណ្ដាតំណាងចូលរួមសន្និសីទ។ (រូបថត៖ baonghean.vn) |
នាថ្ងៃទី១ ធ្នូ នៅខេត្ត Nghe An បានប្រព្រឹត្តទៅសន្និសីទស្ដីពី “ដំណោះស្រាយជំរុញការផលិត ការកែច្នៃនិងការនាំចេញរុក្ខផលក្នុងឆ្នាំ ២០២១និងដំណាក់កាលឆ្នាំ២០២១-២០២៥”។ តាមនោះ វៀតណាមដាក់ ចេញគោលដៅបង្កើនទំហំនាំចេញរុក្ខផលក្នុងឆ្នាំ២០២១ឡើងចន្លោះពី១៤ ដល់១៤,៥ពាន់លាន ដុល្លាអាមេរិក និងចន្លោះពី១៨ដល់២០ពាន់លានដុល្លា អាមេរិកនាឆ្នាំ២០២៥។ ថ្លែងនៅសន្និសីទ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung បានអះអាងថា រដ្ឋាភិបាលកំណត់ ឧស្សាហកម្ម កែច្នៃឈើនិងរុក្ខផលគឺជាវិស័យមុខព្រួញមួយដែលរួមវិភាគទានយ៉ាងសកម្មចូលក្នុងទំហំនាំចេញ។ វៀតណាមខិតខំប្រឹងប្រែងក្លាយទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសឈានមុខគេលើពិភពលោកអំពីការផលិត ការកែច្នៃ និងការនាំចេញរុក្ខផល ព្រមទាំងឆ្ពោះទៅអភិវឌ្ឍទីផ្សារនិងកសាងពាណិជ្ជ សញ្ញាឈើវៀតណាមផងដែរ៕