តាមនោះ គោលដៅឆ្នាំ២០១៩របស់វៀតណាមគឺបន្តស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ត្រួតពិនិត្យអតិផរណា លើកកម្ពស់ផលិតភាព គុណភាព លក្ខណៈម្ចាស់ការនិងកម្លាំងប្រ កួតប្រជែងនៃខឿនសេដ្ឋកិច្ច។ ម្យ៉ាងវិញទៀត ផ្តោតសំខាន់លើការកែលម្អបរិយា កាសវិនិយោគ ធ្វើអាជីវកម្ម ជម្រុញកំណើនសេដ្ឋកិច្ច និងរៀបចំឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ដោយផ្សាភ្ជាប់ជាមួយរូបសណ្ឋានកំណើន។ ក្នុងនោះ កំណត់គោលដៅនៃផលិតផលក្នុងស្រុកសរុប (GDP) ឲ្យទទួលបានកំណើនពី៦,៦ដល់៦,៨%។
ថ្លែងបទបង្ហាញស្តីពីរបាយការណ៍ផ្ទៀងផ្ទាត់នូវសេចក្តីសម្រេចចិត្ត ប្រធានគណកម្មា ធិការសេដ្ឋកិច្ចនៃរដ្ឋសភា លោក Vu Hong Thanh បានឲ្យដឹងថា៖“គោលដៅកំណើន GDP សម្រាប់ឆ្នាំ២០១៩ ត្រូវបានកំណត់ដោយឈរលើមូលដ្ឋាននៃ GDP ដែលបានដាក់ចេញសម្រាប់ឆ្នាំ២០១៨ ដែលទទួលបាននិងអាចហួសពីកម្រិត ៦,៧% ផងដែរ។ តាមរយៈការព្យាករណ៍ក៏ដូចជាការពិគ្រោះយោបល់ នៃការវាយតម្លៃរបស់អង្គការអន្តរជាតិមួយចំនួន រដ្ឋាភិបាលបានរាយការណ៍ជូនរដ្ឋសភា អំពីកំណើន GDP សម្រាប់ឆ្នាំ២០១៩ គឺទទួលបានពី ៦,៦ ដល់៦,៨% គឺធានាបានលក្ខណៈប្រយ័ត្ន ប្រ យែងនិងភាពសុខដុមរម្យនា រវាងងគោលដៅកំណើននិងការត្រួតត្រាអតិផរណា ដោយបន្តបង្កើតគ្រឹះស្ថានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងដោះស្រាយរាល់បញ្ហាសង្គម ”
ក៏នាព្រឹកថ្ងៃដដែល រដ្ឋសភាបានផ្ទៀងស្តាប់នូវរបាយការណ៍និងផ្ទៀងផ្ទាត់គម្រោងច្បាប់គ្រប់គ្រងពន្ធ (ធ្វើវិសោធនកម្ម)និងពិភាក្សាអំពីគម្រោងច្បាប់ស្ថាប័ត្យកម្មផង ដែរ៕