វៀតណាមឈរលំដាប់ថ្នាក់ទី ៦ ក្នុងតារាងរៀបចំណាត់ថ្នាក់ទីផ្សារលក់រាយពិភពលោក |
(VOVworld) – ក្រុមហ៊ុមពិគ្រោះយោបល់អាមេរិក A.T.Kearney ទើបនឹងប្រកាស តារ៉ាងរៀបចំណាត់ថ្នាក់បណ្ដាទីផ្សារលក់រាយគួរឲ្យទាក់ទាញបំផុតលើពិភពលោកឆ្នាំ ២០១៦។ តាមនោះ វៀតណាមឈាន ៥ ថ្នាក់បើប្រៀបនឹងឆ្នាំទៅមិញ ឈរលំដាប់ថ្នាក់ទី ៦។ តាមតារាងរៀបចំណាត់ថ្នាក់ស្តីអំពីសន្ទស្សន៍អភិវឌ្ឍន៍ ទីផ្សារលក់រាយពិភពលោក (GDI) ឆ្នាំ ២០១៦ ល្បឿនអភិវឌ្ឍន៍ទីផ្សារលក់រាយ របស់វៀតណាមឈរនៅខាងក្រោយបណ្ដាប្រទេសដូចជា៖ ឥណ្ឌា ចិន ម៉ាឡេស៊ី ទួរគីនិងសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម។ A.T.Kearney បានចាត់ទុកថា៖ អាស្រ័យ ដោយគោលនយោបាយសមស្របរបស់រដ្ឋាភិបាលវៀតណាម វណ្ណៈកណ្តាល អភិវឌ្ឍន៍ខ្លាំងនិងអាយុនៃចំនួនប្រជាជនវ័យក្មេង បណ្ដាសម្ព័ន្ធក្រុមហ៊ុនលក់រាយ បរទេសមានមូលដ្ឋានដើម្បីមានសុទ្ធិនិយមអំពីការអភិវឌ្ឍន៍របស់វៀតណាម។ លើវិស័យលក់រាយនៅវៀតណាម ផ្សារទំនើបតូចៗមានល្បឿនកំណើនខ្ពស់បំផុត ជាពិសេសគឺ Circle K FamilyMart Lotte Mart Emart របស់កូរ៉េខាងត្បូង Takashimaya របស់ជប៉ុន៕