ក្រុមវៀតណាមចូលរួមព្រឹត្តិការណ៍អូឡាំពិកជីវវិសាស្ត្រអន្តរជាតិឆ្នាំ២០២៣។ រូបថត៖VOV |
ជាក់ស្តែង សិស្សដែលទទួលបានមេដាយប្រាក់គឺ Nguyen Tien Loc សិស្សថ្នាក់ទី ១១ នៃវិទ្យាល័យជំនាញវិទ្យាសាស្ត្រធម្មជាតិ មហាវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ ចំណុះសាកលវិទ្យាល័យជាតិហាណូយ។ សិស្សទាំងពីរនាក់ដែលទទួលបានមេដាយសំរឹទ្ធគឺ Tran Pham Manh ថ្នាក់ទី ១២ វិទ្យាល័យជំនាញវិទ្យាសាស្ត្រធម្មជាតិ មហាវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ ចំណុះសាកលវិទ្យាល័យជាតិហាណូយ និង Vu The Anh ថ្នាក់ទី ១២ វិទ្យាល័យជំនាញ Vinh Phuc ខេត្ត Vinh Phuc ។
ការប្រកួតអូឡាំពិកជីវសាស្ត្រអន្តរជាតិលើកទី៣៤ ឆ្នាំ២០២៣ ត្រូវបានប្រព្រឹត្តិទៅនៅប្រទេសអារ៉ាប់រួម (UAE) ចាប់ពីថ្ងៃទី ២-១១ ខែកក្កដា ដោយមានការចូលរួមពីប្រទេសនិងតំបន់ដែនដីចំនួន៨០ និងមានប្រទេសចំនួន២ជាអ្នកសង្កេតការណ៍។ ព្រឹត្តិការណ៍នេះមានបេក្ខជនចូលរួមប្រកួតសរុបចំនួន២៩៥នាក់៕