លោក Do Hoang Long បាន អះអាងថា ដំណើរទស្សនកិច្ចនៅវៀត ណាមលើកនេះរបស់ប្រធានាធិបតីអេហ្ស៊ីបជា ការគូសសញ្ញាសំខាន់មួយ ព្រោះថា នេះជាលើកដំបូងដែល ថ្នាក់ដឹកនាំខ្ពស់បំផុត របស់អេហ្ស៊ីបមកបំពេញទស្សនកិច្ចនៅវៀតណាម។ ប្រការនេះសរឲ្យឃើញថា អេហ្ស៊ីបមានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើវៀតណាមនិងចាត់ទុកវៀតណាមជាអាទិភាពមួយក្នុងគោលនយោបាយកិច្ចការបរទេសឆ្អោះទៅទិសខាងកើត របស់ខ្លួន។ ដំណើរទស្សនកិច្ចរបស់លោក El-Sisi នឹងនាំមកលទ្ធ ផលល្អប្រសើជា ច្រើន បើកចេញឱកាសសម្រាប់ប្រទេសទាំងពីរសហការយូរអង្វែងលើគ្រប់វិស័យ ដូចជាពាណិជ្ជកម្ម វិនិយោគ វប្បធម៌និងវិស័យសំខាន់ៗច្រើនទៀត៕