ប្រធានសភាជាន់ទាបឥណ្ឌា Om Birla (ស្តាំ) ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានវៀតណាម (រូបថត៖ Tien Hien/TTXVN) |
ប្រធានសភាជាន់ទាបឥណ្ឌា Om Birla បានអះអាងដូច្នេះនៅពេលឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវៀតណាមអំពីទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌាក្នុងឱកាស នៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌារបស់ប្រធានរដ្ឋសភាវៀត ណាម លោក Vuong Dinh Hue ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែធ្នូ តាមការអញ្ជើញរបស់ប្រធានសភាជាន់ទាបឥណ្ឌា Om Birla និងប្រធានព្រឹទ្ធសភាឥណ្ឌា Venkaiah Naidu។
ប្រធានសភាជាន់ទាបឥណ្ឌា Om Birla បានឲ្យដឹងថា ទំនាក់ទំនងឥណ្ឌា-វៀតណាម ត្រូវបានកសាងយ៉ាងរឹងមាំ ជឿជាក់និងមានយោគយល់គ្នាទៅវិញទៅមក។ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue នឹងបន្ថែមកម្លាំងជំរុញដល់ប្រពៃណីនៃការរក្សាកិច្ចសហប្រតិបត្តិការសភាយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ។
យោងតាមប្រធានសភាជាន់ទាបឥណ្ឌា Om Birla វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរបស់ឥណ្ឌាជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ នាពេលខាងមុខ ក្នុងស្មារតីនៃ “គោលនយោបាយសកម្មភាពឆ្ពោះទៅទិសខាងកើត” ឥណ្ឌាសង្ឃឹមថានឹងពង្រឹងទំនាក់ទំនងទាំងផ្ទាល់ និងតាមអ៊ីនធឺរណែតជាមួយវៀតណាម។ ប្រទេសទាំងពីរគួរតែបន្តពង្រឹងភាពជាដៃគូទ្វេភាគី ក៏ដូចជាតាមរយៈក្របខ័ណ្ឌអាស៊ាននិងយន្តការពហុភាគីផ្សេងទៀត៕