វៀតណាមជាសមាជិកសកម្មមានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ

Chia sẻ
(VOVworld)- វៀតណាមជាសមាជិកសកម្មមួយនិងមានការទទួលខុសត្រូវរបស់អង្គ ការសហប្រជាជាតិ។​នេះជាការអះអាងរបស់ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម លោក Nguyen Thien Nhan 
វៀតណាមជាសមាជិកសកម្មមានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ - ảnh 1
ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម លោក Nguyen Thien Nhan ទទួលជួបជាមួយលោកស្រី Pratibha Mehta អ្នកសម្របសម្រួលរបស់អ.ស.ប (រូបថតៈ daidoanket.vn)

(VOVworld)- វៀតណាមជាសមាជិកសកម្មមួយនិងមានការទទួលខុសត្រូវរបស់អង្គ
ការសហប្រជាជាតិ។​នេះជាការអះអាងរបស់ប្រធានគណៈកម្មាធិការរណសិរ្សមាតុ
ភូមិ វៀតណាម លោក Nguyen Thien Nhan នៅក្នុងការទទួលជួបជាមួយលោកស្រី
Pratibha Mehta អ្នកស​ម្របសម្រួលរបស់អ.ស.ប នាថ្ងៃទី១៨តុលានៅទីក្រុងហាណូយ
 ក្នុង ឱកាសលោកស្រីបញ្ចប់បេសកកម្មការងារនៅវៀតណាម។ លោក​Nguyen Thien
 Nhan បានវាយតម្លៃខ្ពស់ថា​ ក្នុងនាមជាអ្នកសម្របសម្រួលរបស់អ.ស.បនោះ នារយៈ
 ពេល៥ឆ្នាំកន្លងទៅ លោកស្រី Pratibha Mehta បានរួមចំណែកសកម្មលើសកម្មភាព
និងមានគំនិតជាច្រើនសម្រាប់ជួយឧបត្ថម្ភវៀតណាមលើគ្រប់វិស័យ។​លោក Nguyen
 Thien Nhan មានបំណងថា ក្នុងតួនាទីថ្មី លោកស្រីនឹងបន្តមានការផ្តូចផ្តើមគំនិតសហ
ប្រតិបត្តិការជាមួយវៀតណាម ក្នុងការផ្លាស់ប្តូរបទពិសោធន៍អំពីការពង្រីកអធិបតេយ្យ
ភាពនិងប្រមូលផ្តុំប្រភពកម្លាំងពលំរបស់មជ្ឈដ្ឋានវ័យក្មេងក្នុងការកសាងប្រទេសជាតិ។

        រីឯខ្លួនវិញ លោកស្រី Pratibha Mehta បានសម្តែងនូវការចាប់អារម្មណ៍ចំពោះការ
អភិវឌ្ឍន៍របស់វៀតណាមក្នុងអាណាត្តបំពេញបេសកកម្មរបស់ខ្លួន។​លោកស្រីមាន
បំណងថា អ្នកស្នងដំណែងរបស់លោកស្រីនៅវៀតណាម នឹងបន្តមានការរួមចំណែក
សកម្ម ចែករំលែកបទពិសោធន៍និងជួយវៀតណាមអភិវឌ្ឍន៍លើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ