វៀតណាមជំរុញទំនាក់ទំនងសហប្រតិបតិ្តការជាមួយគណៈបក្សកុម្មុយនីស្តអ៊ីតាលី

Chia sẻ
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារ
នៅអ៊ីតាលី​នាថ្ងៃទី១៣ កក្កដា គណៈប្រតិភូនៃគណៈ
កម្មាធិការឃោសនានិងអប់រំមជ្ឈឹមវៀតណាមបានជួប
ធ្វើការជាមួយគណៈបក្សកុម្មុយនីស្តអ៊ីតាលី។
វៀតណាមជំរុញទំនាក់ទំនងសហប្រតិបតិ្តការជាមួយគណៈបក្សកុម្មុយនីស្តអ៊ីតាលី - ảnh 1
ទិដ្ឋភាពនៃជំនួបធ្វើការរវាងគណៈប្រតិភូនៃប្រទេសទាំង២ (រូបថត៖vietnamplus)

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅអ៊ីតាលី​នាថ្ងៃទី១៣ កក្កដា
 គណៈប្រតិភូនៃគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមវៀតណាមបានជួបធ្វើការ
ជាមួយគណៈបក្សកុម្មុយនីស្តអ៊ីតាលី។នៅទីនេះ អនុប្រធានគណៈកម្មា ធិការ
ឃោសនានិងអប់រំមជ្ឈឹមវៀតណាមលោក Vu Ngoc Hoang បានអះអាងថា រាល់
សមិទ្ធិដែលវៀតណាមទទួលបាននាពេលថ្មីៗនេះ គឺអាស្រ័យដោយសារគោលមា
គ៌ា ផ្លាស់ប្ដូរថ្មីដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនីស្តវៀតណាម ហើយជាលទ្ធផលនៃដំ
ណើរ ការស្រាវជ្រាវ ខិតខំប្រឹងប្រែងរបស់បក្សនិងប្រជាជនវៀតណាមផងដែរ។
លោក Vu Ngoc Hoang ជឿជាក់ថា គណៈបក្សកុម្មុយនីស្តអ៊ីតាលីនឹងបន្តខំប្រឹងប្រែង
ដោយឥតឈប់ឈរដើម្បីអនុវត្តល្អនូវការទទួលខុសត្រូវដ៏ធំធេងរបស់ខ្លួន ដែល
ជាគណៈបក្សនាំមុខ ជាកន្លែងពឹងផ្អែករបស់កម្លាំងកម្មករនិងប្រជាពលករអ៊ីតាលី។
រីឯខ្លួនវិញ លេខាមជ្ឈឹមគណៈបក្សកុម្មុយនីស្តអ៊ីតាលីលោក Maurizio Musolino មាន
គោលបំណងថា បក្សទាំង២នឹងបន្តសហប្រតិបតិ្តការយ៉ាងស្អិតរមួត បង្កើនការ
ផ្លាស់ប្ដូរអំពីមេរៀនបទពិសោធន៍ក្នុងដំណើរការអភិវឌ្ឍន៍ ក្នុងនោះមានវិស័យ
ឃោសនាកិច្ចការបរទេស៕

ប្រតិកម្មទៅវិញ