នាថ្ងៃទី១២កុម្ភៈ បរិមាណទំនិញនាំចេញនាំចូលតាមរយៈច្រកទ្វារ ព្រំដែនអន្តរជាតិ មិត្តភាព (Lang Son) សម្រេចបានកម្រិតខ្ពស់បំផុតក្នុង រង្វង់ជិត១សប្ដាហ៍ចាប់ពីពេលបើកការដោះដូរទំនិញឡើងវិញ ដោយមានរថ យន្តកុងតឺន័រចំនួន១៥០គ្រឿង។
នៅច្រកទ្វារព្រំដែនអន្តរជាតិ Kim Thanh នៅខេត្ត Lao Cai ក្រោយ រយៈពេល៥ថ្ងៃបើកការដោះដូរទំនិញឆ្លងដែនឡើងវិញ មានទំនិញកសិផល ជាង១០០០តោនត្រូវបានដឹកជញ្ជូនឆ្លងដែន។ ប៉ុន្តែ ការងារបង្ការទប់ស្កាត់ ជំងឺរាតត្បាតនៅតែជាអាទិភាពចម្បង។
នាបច្ចុប្បន្ន វៀតណាមបានរៀបចំតំបន់ដាក់ដាច់ដោយឡែកមួយនៅ ហ្នឹងច្រកទ្វារព្រំដែនដើម្បីទទួលរថយន្តដឹកទំនិញរបស់ចិនដែលចូល។ បណ្ដា រថយន្តដឹកទំនិញនេះនឹងត្រូវបានត្រួតពិនិត្យ បាញ់ថ្នាំកំចាត់មេរោគ ហើយប្រគល់ឲ្យអ្នកបើកបររបស់វៀតណាមដើម្បីបំពេញនីតិវិធីចូលក្នុងដែនដីវៀតណាម៕