លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម (រូបថត៖ TTXVN) |
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅជប៉ុន គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្រសួងការបរទេស នាយកដ្ឋានសន្តិសុខជាតិជប៉ុន រួមទាំងស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធុរកិច្ចពាក់ព័ន្ធមួយចំនួនរបស់ជប៉ុនទៀតផង។
ក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានផ្លាស់ប្តូរនិងវាយតម្លៃអំពីសកម្មភាពសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកក្នុងសង្គ្រាមនាពេលកន្លងទៅ ព្រមទាំងពិភាក្សាអំពីទិសដៅជម្រុញការអនុវត្តនូវខ្លឹមសារនេះនាពេលខាងមុខផងដែរ។
ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានស្នើឱ្យភាគីទាំងពីរផ្តោតការយកចិត្តទុកដាក់លើការឃោសនាដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរនិងសហគមន៍អន្តរជាតិស្វែងយល់ច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរបស់វៀតណាមនិងជប៉ុនក្នុងវិស័យនេះ៕