ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Nguyen Minh Vu ប្រធាន គណៈប្រតិភូវៀតណាមបានចូលរួមកិច្ចប្រជុំ។ (រូបថត៖ ttdn.vn) |
ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាជាប្រចាំស្ដីពីសិទ្ធិនារី និងសន្តិសុខសង្គម ឧប
ការីរដ្ឋមន្ត្រី លោក Nguyen Minh Vu បានអះអាងថា សិទ្ធិទទួលបានសន្តិសុខសង្គម និងគោលការណ៍មិនរើសអើងត្រូវបានបញ្ជាក់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់វៀតណាម។ នារីវៀតណាម តាមរយៈអង្គការ សាគមនានាបានរួមវិភាគទានទៅក្នុងការកសាង និងអនុវត្តគោលនយោបាយសន្តិសុខសង្គម និងអភិវឌ្ឍន៍ប្រកបដោយលទ្ធផល
លេចធ្លោជាច្រើនលើកម្រិតអន្តរជាតិនិងតំបន់។ វៀតណាមបានបញ្ជាក់ថា ការផ្ដល់
សិទ្ធិអំណាចដល់ស្ត្រី និងកុមារី និងការបង្កើនតួនាទីរបស់អង្គការនារីគ្រប់លំដាប់ថ្នាក់ គឺជាទិសដៅសំខាន់ដើម្បីធានាសន្តិសុខសង្គមសម្រាប់នារីនាពេលខាងមុខ។
នៅក្នុងកិច្ចពិភាក្សាជាប្រចាំស្តីពីបម្រែបម្រួលអាកាសធាតុ និងសិទ្ធិស្បៀង
អាហារ ប្រធានគណៈប្រតិភូវៀតណាមបានជូនដំណឹងអំពីកិច្ចខិតខំប្រឹងប្រែងរបស់
វៀតណាមដើម្បីជំនះពុះពារលើផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ
ជំងឺរាតត្បាត COVID-១៩ និងបញ្ហាសកលផ្សេងទៀត ដើម្បីធានាសន្តិសុខស្បៀង
អាហារសម្រាប់ប្រជាជន ហើយក្លាយទៅជាប្រទេសមួយដែលផលិតនិងផ្គត់ផ្គង់អាហារ
ប្រកបដោយតម្លាភាព ទំនួលខុសត្រូវ និងចីរភាព ដូចដែលបានសន្យានៅក្នុងកិច្ចប្រជុំ
កំពូលអង្គការសហប្រជាជាតិស្តីពីប្រព័ន្ធស្បៀងអាហារឆ្នាំ២០២១។
ក្នុងកិច្ចសន្ទនារវាងក្រុមប្រឹក្សាសិទ្ធិមនុស្សជាមួយអ្នករាយការណ៍ពិសេសស្តីពីភាពក្រីក្រហួសហេតុ ប្រធានគណៈប្រតិភូវៀតណាមបានចែករំលែកបទពិសោធន៍ក្នុងការ
លុបបំបាត់ភាពក្រីក្រពហុវិមាត្រ ដើម្បីធានាចីរភាពដល់សមិទ្ធិផលក្នុងការកាត់បន្ថយ
ភាពក្រីក្រ និងទប់ស្កាត់ហានិភ័យនៃការធ្លាក់ចូលទៅក្នុងភាពក្រីក្រឡើងវិញ; បង្កើត
លក្ខខណ្ឌសម្រាប់វិស័យឯកជន សហគមន៍ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធក្នុងការរួម
ដំណើរជាមួយរដ្ឋ ដើម្បីកៀរគរធនធានឲ្យកាន់តែច្រើន បង្កើតឱកាសការងារកាន់តែ
ចីរភាពសម្រាប់ប្រជាជន៕