|
វៀតណាមជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដីឆ្នាំ២០១៤ (VOV) |
Vovworld-ជាមួយសារ “ចូរធ្វើសកម្មភាពដើម្បីផែនដីបន្ថែមពណ៍បៃតង” យុទ្ធនាការម៉ោងផែនដីឆ្នាំ២០១៤ បានអំពាវនាវក្រសួងផ្នែកអង្គភាពអាជីវកម្មនិងជនគ្រប់រូបចូលរួមសកម្មភាពប្រឆាំងនឹងបំរែបំរួលអាកាសធាតុសកល។ សកម្មភាពត្រូវបានរៀបចំដោយព្រមៗគ្នានៅទីក្រុងហាណូយ ទីក្រុងហូជីមិញនិងដំបន់នានាក្នុងទូទាំងប្រទេស នាយប់ថ្ងៃទី២៩មិនាជាមួយការចូលរួមរបស់សិស្សានុស្សិសនិស្សិតនិងយុវជនស្ម័គ្រចិត្តរាប់ម៉ឺននាក់។
នៅទីធ្លាបដិវត្តខែសីហានៅទីក្រុងហាណូយដំណាងក្រសួងធនធាននិង
បរិស្ថាន ក្រសួងឧស្សាហពាណិជ្ជកម្ម គណៈកម្មាធិការប្រជាជនទីក្រុងហាណូយជាដើមបានចូលរួមអនុវត្តពិថីបិទភ្លើង ជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដី
២០១៤។ ថ្លែងមតិនៅទីនេះ លោក Vo Hong Khanh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអះអាងថា៖
“ទីក្រុងហាណូយបានសន្យាមិនត្រឹមតែបិទភ្លើងតែមួយម៉ោងប៉ុណ្ណោះទេ ថែមទាំងនឹងអនុវត្តសកម្មភាពជាក់ស្ដែងជាច្រើនរហូតក្នុងឆ្នាំដើម្បីរួមចំណែក
អនុវត្តប្រធានបទរបស់ទីក្រុងហាណូយក្នុងឆ្នាំសណ្ដាប់ធ្នាប់អរិយ្យធម៍នគរ។”
លោក Nguyen Tien Dung ដែលបានចូលរួមកម្មវិធីបានឲ្យដឹងថា៖
“កម្មវិធីម៉ោងផែនដីគ្រៅពីអត្ថន័យប្រចាំឆ្នាំគឺបិទភ្លើង សន្សំសំចៃអគ្គិសនី
ប៉ុណ្ណោះទេ ថែមទាំងជាមួយម៉ោងដើម្បីយើងរួមគ្នាគិតគូរក្រឡេកមើលអ្វីៗដែលយើងធ្វើបានក្នុងអំឡុង១ឆ្នាំកន្លងមក រាល់ប្រការល្អប្រសើនិងរួមគ្នាឆ្ពោះទៅអ្វីៗល្អជាងសមរាប់ផែនដីនាពេលអនាគត៕”