|
វៀតណាមជួយជ្រោមជ្រែងទិវាសុភមង្គលអន្តរជាតិ(http://www.baodongnai.com.vn/) |
(VOV)_នាព្រឹកថ្ងៃទី ២០ មិនា នៅរដ្ឋធានីហាណូយ (វៀតណាម)បានប្រព្រឹត្ត
ទៅពិធីជួយជ្រោមជ្រែងទិវាសុភមង្គលអន្តរជាតិ ដោយប្រធានបទ៖ ស្រឡាញ់និង
ចែករំលែក ។ គោលដៅរបស់សកម្មភាពនានា ក្នុងឱកាសទិវាសុភមង្គលអន្តរជាតិ
គឺដើម្បីលើកកំពស់ចំណេះដឹងរបស់ស្ថាប័ន ផ្នែកគ្រប់ជាន់ថ្នាក់ និងប្រជាជនអំពីការកសាងគ្រួសារ សហគមន៍ប្រកបដោយសុភមង្គល។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖
“ ដើម្បីទិវាសុភមង្គលអន្តរជាតិមានអត្ថន័យជាក់ស្ដែងនិងឧត្តងឧត្តម យើងត្រូវរួមកម្លាំងកាយចិត្ត ប្តេជ្ញាសម្រេចរាល់ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ជំរុញខ្លាំងការកាត់បន្ថយភាពក្រីក្រ។ ជាពិសេសគឺយកចិត្តទុកដាក់ទៅដល់តំបន់ជនរួម
ជាតិជាជនជាតិភាគតិច បណ្ដាមុខសញ្ញាគោលនយោបាយ…។ល។” ក្នុងពិធីជួយជ្រោមជ្រែងនេះ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ក៏បានរៀបចំការប្រគល់រង្វាន់
ក្នុងការប្រឡង់សរសេរ អំពី៖ គ្រួសារសុភមង្គលទៀតផង៕