វៀតណាមជួយជ្រោមជ្រែងទិវាពិភពលោកបង្ការប្រឆាំងការប្រែក្លាយដីទៅជាវាលខ្សាច់

Chia sẻ
(VOVWORLD) - នាថ្ងៃទី១៧ មិថុនា នៅទីក្រុង Lao Cai ភាគខាងជើងវៀតណាម អគ្គនាយកដ្ឋានរុក្ខកម្ម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Lao Cai រៀបចំពិធីជួយជ្រោមជ្រែងទិវាពិភពលោកបង្ការប្រឆាំងការប្រែក្លាយដីទៅជាវាលខ្សាច់ (ថ្ងៃទី១៧ មិថុនា) ដោយមានការចូលរួមរបស់តំណាងខេត្តក្រុងជាច្រើនលើទូទាំងប្រទេស។

ថ្ងៃទី១៧ ខែមិថុនា ជារៀងរាល់ឆ្នាំត្រូវបានអ.ស.បជ្រើសរើសជាទិវាពិភពលោកបង្ការប្រឆាំងការប្រែក្លាយដីទៅជាវាលខ្សាច់។ ឆ្នាំ២០១៨ អគ្គលេខាធិការអនុសញ្ញាស្ដីពីការបង្ការប្រឆាំងការប្រែក្លាយដីទៅជាវាលខ្សាច់បានជ្រើសរើសប្រធានបទ “ជ្រើសរើសតំលៃពិតប្រាកដសំរាប់ដីធ្លី” សំរាប់ទិវាពិភពលោកបង្ការប្រឆាំងការប្រែក្លាយដីទៅជាវាលខ្សាច់ឆ្នាំនេះ។

        តាមតួរលេខស្ថិតិថា ក្នុងឆ្នាំ២០១៧ វៀតណាមបានដាំព្រៃឈើថ្មីលើផ្ទៃដីជាង២៣៥ពាន់ហិកតា ថែទាំព្រៃឈើដាំដុះលើផ្ទៃដីចំនួន៥៣០ពាន់ហិកតា និងដាំព្រៃឈើឡើងវិញបាន៣៣៥ពាន់ហិកតា។ 

វៀតណាមជួយជ្រោមជ្រែងទិវាពិភពលោកបង្ការប្រឆាំងការប្រែក្លាយដីទៅជាវាលខ្សាច់ - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលាដោយប្រធានបទ “តួនាទីរបស់សហគមន៍ក្នុងការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីរុក្ខកម្មដោយចីរភាព” (រូបថត៖ TTXVN)

សំដៅជួយជ្រោមជ្រែងទិវាពិភពលោកបង្ការប្រឆាំងការប្រែក្លាយដីទៅជាវាលខ្សាច់ឆ្នាំ២០១៨ នាថ្ងៃទី១៨ មិថុនា នៅទីក្រុង Lao Cai បានប្រព្រឹត្តទៅសិក្ខាសាលាដោយប្រធានបទ “តួនាទីរបស់ សហគមន៍ក្នុងការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីរុក្ខកម្មដោយចីរភាព”។ សិក្ខាសាលានេះបានឯកភាពថា ដើម្បីរាំងស្កាត់ការរិចរិលដី សហគមន៍ចាំបាច់ត្រូវមានវិធានការខាងធារាសាស្ត្រជាច្រើនដូចជាការកសាងបន្ថែមសំណង់គ្រប់គ្រងប្រភពទឹក ធ្វើអាជីវកម្មឲ្យបានសមស្របនិងការពារប្រភពទឹកក្រោមដី។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវព្យាករណ៍គ្រោះរាំងស្ងួត កសាងគោលនយោបាយបង្ការប្រឆាំងគ្រោះរាំងស្ងួត និងវិធានការធ្វើស្រែដ៏ជឿនលឿនសំដៅប្រើប្រាស់ប្រភពទឹកប្រកបដោយប្រសិទ្ធភាពនិងការពារផ្ទៃទឹក៕

ប្រតិកម្មទៅវិញ