|
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ក្នុងពិធី |
(VOVworld)-នាថ្ងៃទី២៩ឧសភា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធសមាគមនារី វៀត ណាមបានរួមសហការជាមួយក្រសួងសុខាភិបាលរៀបចំពិធីបំផុសចលនា “នារីកសាង គ្រួសារគ្មានផ្សែងបារី”សំដៅជួយជ្រោមជ្រែងទិវាពិភពលោកគ្មានបារី (ថ្ងៃទី៣១ឧសភា) និងសប្តាហ៍ប្រទេសជាតិគ្មានបារី (ពីថ្ងៃទី២៥ដល់ថ្ងៃទី៣១ឧស ភឆ្នាំ២០១៦)។ថ្លែងមតិ
ក្នុងពិធី អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា៖
“ជួយជ្រោមជ្រែងទិវាពិភពលោកគ្មានបារីឆ្នាំនេះ ខ្ញុំស្នើរឲ្យគណៈកម្មាធិការ បក្ស គ្រប់ជាន់ថ្នាក់និងរដ្ឋអំណាចតំបន់ ផ្តោតការយកចិត្តទុកដាក់តាមរយៈសកម្ម ភាពជាក់
ស្តែង ប្រកបដោយប្រសិទ្ធិភាព ក្នុងការអនុវត្តគោលដៅនៃកម្មវិធីសកម្ម ភាពជាតិស្តីពី ការបង្កាប្រឆាំងនឹងបារី។ខ្ញុំអំពាវនាវមនុស្សយើងគ្រប់រូប រួមដៃធ្វើ សកម្មភាពដើម្បីមាន ជីវភាពរស់នៅប្រសើរជាង រូមចំណែកកសាងនិងអភិវឌ្ឍន៍ ទឹកដីមនុស្សវៀតណាម ឲ្យឆ្ពោះទៅគោលដៅប្រទេសជាតិខ្លាំងមាំមួន ប្រជាជន សម្បូសប្បាយ”៕