លោក Nguyen Van Hoi ប្រធាននាយកដ្ឋានគាំពារ សង្គមចំណុះក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានអោយ ដឹងថា៖
“ថ្ងៃនេះយើងរួមដំណើរជាមួយជនពិការដោយមានមនោសញ្ចេតនា ការ ទទួលខុសត្រូវ ការចែករំលែកនិងមោទនភាពចំពោះជនពិការ។ យើងនឹងបន្ត អនុវត្តន៍ការងារល្អប្រសើរជាច្រើនថែមទៀតចំពោះជនពិការ ព្រមទាំងបន្តមាន ការរួមចំណែក បន្តផ្ដល់គំនិតផ្ដួចផ្ដើមនិងដំណោះស្រាយដ៏សមស្របនានា សំដៅ ជំរុញសកម្មភាពជួយឧបត្ថម្ភជនពិការនៅវៀតណាម តាមទិសដៅនៃអនុសញ្ញា របស់អង្គការសហប្រជាជាតិស្ដីពីជនពិការ”។
ក្នុងឱកាសទិវាជនពិការអន្តរជាតិ នាថ្ងៃទី១ ខែធ្នូ ជនពិការប្រមាណ៧ពាន់ នាក់បានចូលរួមកម្មវិធីមនុស្សធម៌នៅទីក្រុងហូជីមិញ។ ក្នុងកម្មវិធីនេះ ជនពិការ ទាំងអស់ត្រូវបានអ្នកស្ម័គ្រចិត្តណែនាំទៅទស្សនាសំណង់វប្បធម៌ប្រវត្តិសាស្ត្រនៅក្នុងនិងក្រៅប្រទេស ក៏ដូចជាចូលរួមលេងល្បែងកំសាន្តប្រជាប្រិយផងដែរ៕