អគ្គនាយក IAEA លោក Rafael Mariano Grossi និងលោកឯកអគ្គរដ្ឋទូត Nguyen Trung Kien (រូបថត៖VNA) |
ក្នុងឱកាសនេះ លោកអគ្គនាយក IAEA Grossi បានប្រគល់ជូនបណ្ដាឯកអគ្គរដ្ឋទូត តំណាងអចិន្ត្រៃយ៍នៃបណ្ដាប្រទេសរួមមាន៖ ព័រទុយហ្គាល់ កាហ្សាក់ស្ថាន កេនយ៉ា ម៉ាល់តា ម៉ុងតេណេហ្គ្រោ អៀរឡង់ និងវៀតណាម នូវដំឥដ្ឋមួយដែលជានិមិត្តរូបនៃការរួមវិភាគទានរបស់ប្រទេសនីមួយៗចំពោះគម្រោង ReNuAL 2។
ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Trung Kien បានឲ្យដឹងថា ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ នោះ គម្រោង Seibersdorf បានផ្ទេរប្រគល់ឧបករណ៍ ផលិតផលជីវសាស្ត្រ និងរៀបចំការបណ្តុះបណ្តាលសម្រាប់ប្រទេសនានារួមទាំងវៀតណាម ដើម្បីធ្វើតេស្តរកឃើញ វីវុស SARS-CoV-2 យ៉ាងត្រឹមត្រូវ។ ការចូលរួមចំណែកក្នុងគម្រោង ReNuAL 2 បានបង្ហាញពីទំនួលខុសត្រូវរបស់វៀតណាមក្នុងការជំរុញការអភិវឌ្ឍ បច្ចេកវិទ្យានុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព ព្រមទាំងអះអាងពីតួនាទីដ៏សំខាន់របស់ IAEA និងមូលដ្ឋានសិក្សាស្រាវជ្រាវរបស់អង្គការនេះក្នុងការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីបម្រើការអភិវឌ្ឍប្រកបដោយចីរភាព។
អគ្គនាយករង IAEA លោក Liu Hua បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមក្នុងកម្មវិធីសហប្រតិបត្តិការបច្ចេកទេសរបស់ IAEA ដោយរួមចំណែកលើកកំពស់តួនាទីរបស់វៀតណាម ដែលបានបញ្ហាញតាមរយៈការដែលវៀតណាមត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាភិបាល IAEA (BoG IAEA) ដែលជាយន្តការមួយក្នុងចំណោមយន្តការបង្កើតគោលនយោបាយទាំងពីររបស់ IAEA ផងដែរ៕