វៀតណាមជម្លៀសពលរដ្ឋជិត៤០០នាក់បន្ថែមទៀតពីមីយ៉ាន់ម៉ាមកមាតុប្រទេសវិញ

Chia sẻ
(VOVWORLD) - នេះជាវគ្គជម្លៀសទីពីរ បន្ទាប់ពីវគ្គទីមួយចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែធ្នូដែលនាំឱ្យចំនួនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសសរុបឡើងដល់ ចំនួនជិត ១៤០០ នាក់។ ការចំណាយទាំងស្រុងលើការជម្លៀលពលរដ្ឋមកប្រទេសវិញ ត្រូវបានបង់ដោយរដ្ឋាភិបាលវៀតណាម។ 
វៀតណាមជម្លៀសពលរដ្ឋជិត៤០០នាក់បន្ថែមទៀតពីមីយ៉ាន់ម៉ាមកមាតុប្រទេសវិញ - ảnh 1ពលរដ្ឋវៀតណាមពីមីយ៉ាន់ម៉ាមកដល់ព្រលានយន្តហោះ Noi Bai ទីក្រុងហាណូយ។ (រូបថត៖ nhandan.vn)
បន្តការងារជម្លៀសពលរដ្ឋវៀតណាមដែលជាប់គាំងនៅតំបន់ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ដោយសារជម្លោះប្រដាប់អាវុធ នាព្រឹកថ្ងៃទី៣០ ធ្នូ ក្រសួងការ បរទេសវៀតណាម រួមជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងស្រុក និងស្ថាប័នតំណាងវៀតណាមក្នុងតំបន់បានសម្របសម្រួលគ្នានាំពលរដ្ឋជិត៤០០នាក់ទៀតវិលត្រឡប់ មកប្រទេសវិញតាមផ្លូវគោក។ នេះជាវគ្គជម្លៀសទីពីរ បន្ទាប់ពីវគ្គទីមួយចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែធ្នូដែលនាំឱ្យចំនួនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសសរុបឡើងដល់ ចំនួនជិត ១៤០០ នាក់។ ការចំណាយទាំងស្រុងលើការជម្លៀលពលរដ្ឋមកប្រទេសវិញ ត្រូវបានបង់ដោយរដ្ឋាភិបាលវៀតណាម។ លើសពីនេះ វៀតណាមក៏បានជួយឧបត្ថម្ភ ដល់ការជម្លៀសពលរដ្ឋនេប៉ាល់ម្នាក់ពីមីយ៉ាន់ម៉ាផងដែរ៕

ប្រតិកម្មទៅវិញ